Skip to content

ចែ

  1. ន ឈ្មោះមាន់មានមាឌតូច, បើឈ្មោល មានសិរ្សខ្ពស់ សម្បុរក្រហម
    មាន់ចែរងាវពីរោះជាងមាន់គក ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. ន ប្រដាប់ធ្វើដោយដែកមានមុខខុបខ្វេរ សម្រាប់កាវមែកឈើតូចៗ ជាដើម
    យកចែកាវដៃទំពាំងឫស្សី ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  3. ន ភ្លុកមេដំរី ឬភ្លុកដំរីស្ដរ តូចៗ ខ្លីៗ ទីទៃពីភ្លុកធម្មតា
    កាំបិតស្លាដងចែ ។ ចែកាច់ គឺចែដែលមេដំរីកាច់ចោលខ្លួនវា នៅជាប់នឹងដើមឈើរស់ (ខ្មែរសម័យបុរាណខ្លះ សន្មតថាជារបស់មានតម្លៃព្រោះគេជឿថាជារបស់ត្រជាក់ត្រជំ) ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  4. ន (ចិ. ចេ) បងស្រី
    សុំចែអញ្ជើញអង្គុយ !
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  5. គុ តូច, ទាប, កន្តិល
    មនុស្សចែនិងមនុស្សតឿដើរជាមួយគ្នា ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

ល្ង ទាសៈ អភិបាលស្រុក ផ្ចង់ សំចៃ ភវ ស្រអាប់ យោជន៍ ទទួលទាន ជ្រោះ ទុគ៌ត អធិដ្ឋាន ភើច ប្រណម្យ ទេវី អូន ដាម សក្ការៈ ផើម ល្វើយ ប៉ប៉ាច់ គ្រឹះស្ថានសិក្សា ប្រឡោះ ព្រលប់

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.