Skip to content

ជល

[ជល់]
  1. ន ( បា. ) ទឹក, ប្រើរៀងខាងចុងសព្ទដទៃខ្លះដូចជា អស្សុជល (អស័-សុ-ជល់)ទឹកគឺទឹកភ្នែក, ទឹកភ្នែក ( រ. ស. ) : ព្រះអស្សុជល ( ម. ព. នេះផង ) ។ បើប្រើរៀងខាងដើមសព្ទឯទៀត អ. ថ. ជៈលៈ ដូចជា ជលគមនាគមន៍ ( –គៈមៈនាគំ; សំ. បា. ជល "ទឹក" + គមនាគមន ដំណើរទៅនិងដំណើរមក" ) ដំណើរទៅមកខាងជើងទឹក; ការដឹកនាំអ្វីៗទៅតាមផ្លូវទឹក ។ ជលចរ ( –ច ) សត្វដែលត្រាច់ទៅមកក្នុងទឹក ( មានត្រីជាដើម ) ។ ជលជៈ ( –ជៈ; សំ. បា. ជលជ ) សត្វឬអ្វីៗដែលកើត, ដែលដុះ ក្នុងទឹក ។ ជលជាត ដូចគ្នានឹង ជលជៈ ( ម. ព. នោះ ) ។ ជលដ្ឋាន ( ជៈល័តឋាន) ទីតម្កល់ទឹក, ទីដែលគេទប់ខាំងទឹកទុក; ស្រះអណ្ដូង ។ ជលធរ ( –ធ ) អ្នកទ្រទ្រង់នូវទឹក គឺមេឃ, ពពកខាប់ដែលបណ្ដាលឲ្យធ្លាក់ភ្លៀង, សមុទ្រ ។ ជលធារ ( –ធា ) ប្រទេសដែលទ្រទ្រង់នូវទឹក, ដែលជប់ជក់យកទឹក គឺអន្លង់ទឹកសាប, ភ្នំ . . .។ ជលធារវិទ្យា ( –ធារៈវិត-ទ្យា ) ន. ( ពាក្យបច្ចេកទេស )វិទ្យាទាក់ទងដោយធារទឹក (បារ. Hydrographie ហ៊ីដ្រូគ្រ្ហ័ហ្វ‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍៊ី ) ។ ជលធារា ខ្សែទឹក, ធ្នារទឹក ។ ជលធី ( សំ. បា. ជលធិ ) សមុទ្រ, ទន្លេសាប ។ ជលន័យន៍ ឬ ជលនេត្រ ( –នៃ ឬ –នេត) ន. ( សំ. ជល "ទឹក" +នយន ឬ នេត្រ "ភ្នែក", បើប្រើឲ្យត្រូវតាមលំដាប់ជា នយនជល ឬ នេត្រជល ) ទឹកភ្នែក ( ម. ព. អស្សុជល ផង) ។ ជលនិធិ ឃ្លាំងទឹក ( សមុទ្រ ) ។ ជលបក្សី ( –បាក់-សី; សំ. ជលបក្សិន៑=ជលបក្សី; បា. ជលបក្ខី ) សត្វស្លាបដែលរកស៊ីក្នុងទឹក, ( មានស្មោញ ក្អែកទឹកជាដើម ) ។ ជលបថ ( –បត់ ) ផ្លូវទឹក, ជើងទឹក ។ ពាក្យផ្ទុយ ជលបថ ។ ជលបាន (–បាន) ការផឹកទឹក (យ៉ាងដូចផឹកទឹកសម្បថជាដើម) : តាំងពិធីជលបាន ( ម. ព. សច្ចបាន ផង ) ។ ជលភាជនៈ ឬ ជលភាជន៍ ( –ភាជៈនៈឬ –ភាច; សំ. បា. ជលភាជន ) ប្រដាប់សម្រាប់ដាក់ទឹក ( ថូទឹក, ផ្តិលទឹក, ក្អមទឹក ) ។ ជលមគ្គ ( –ម័ក,បា.; សំ. ជលមាគ៌ ) ផ្លូវទឹក ។ ជលម្ពុជៈ ( ជៈល័មពុជៈ) ( ម. ព. ជលាពុជៈ ឬ ជលាម្ពុជៈ ) ។ ជលមាគ៌ ( –មាក ឬ ត.ទ.ស្រ.ថា ជល់មាក;សំ.) ដូចគ្នានឹងជលមគ្គ; ប៉ុន្តែខ្មែរយើងច្រើនហៅចំពោះតែប្រឡាយទឹកដែលមានភ្លឺស្រែអមសងខាង សម្រាប់បង្ហូរទឹកអំពីស្រែច្រើន ឲ្យធ្លាក់ទៅកាន់ទីឯទៀត ។ ជលយន្ត ( –យន់, បា.; សំ. ជលយន្រ្ត ) ស្នប់ទឹក, រហាត់ទឹក; នាឡិកាទឹក ។ ជលយាត្រា ( –យាត-ត្រា; សំ. ) ការដើរតាមផ្លូវទឹក, ដំណើរខាងផ្លូវទឹក,ដំណើរជើងទឹក ។ ពាក្យផ្ទុយ ថលយាត្រា, អាកាសយាត្រា ។ ជលយាន ( –យាន ) យានជំនិះខាងផ្លូវទឹក, គ្រឿងដឹកនាំទៅមកខាងជើងទឹក ។ ព. ផ្ទ. ថលយាន ។ ជលរស ( –រស់ ) អំបិល(ដែលកើតពីទឹកសមុទ្រ ) ។ ជលលតា ( –លៈតា ឬ –លដា ) រលក, កង្កាញ់រលក ។ ជលវិទ្យា ( –វិត-ទ្យា ) ន.( ពាក្យបច្ចេកទេស ) វិទ្យានិយាយអំពីទឹកឲ្យដឹងថា តើទឹកនោះមានអាការដូចម្ដេចខ្លះ ( បារ. Hydrologie ហ៊ីដ្រូល៉ូហ្ស‍៊ី ) ។ ជលស័យ (–សៃ) ម. ព. ជលាស័យ ។ ជលសា (–សា) ម. ព. ជលសាគរ ។ ជលសាគរ (–សា-គ) សមុទ្រ; ខ្មែរយើងប្រើក្លាយមកជា ជលសា ក៏មាន ។ ជលស្ថាន (–ល:ស្ថាន ) ម. ព.‍ ជលដ្ឋាន ។ ជលាកាសយាន ( –កាសៈ-យាន; បា. ជល + អាកាស + យាន) អាកាសយាន, យន្ដហោះមួយបែបអាចចុះបណ្ដែតលើទឹកបាន ។ ជលាចរចា ( –ច-ចា ) ឈ្មោះភ្នំតូចក្នុងស្រុកជើងព្រៃ ( ខែត្រកំពង់ចាម ) ។ ជលាធារ ( ម. ព. ជលធារ ) ។ ជលាពុជៈ ឬ ជលាម្ពុជៈ ន.ឬ គុ. ( បា. ជលាពុជ ឬ ជលាម្ពុជ; សំ. ជរាយុជ ) កំណើតឬសត្វដែលកើតចាកគ័ភ៌ ( ទីទៃអំពីកំណើត ៣ យ៉ាងគឺ អណ្ឌជៈ, សំសេទជៈ, ឧបបាតិកៈ ( ម. ព. ទាំងនោះផង ) ។ ជលាល័យ ( –លៃ ; សំ. បា. ជល + អាលយ > ជលាលយ ) អណ្ដូង, ឃ្លាំងទុកទឹកភ្លៀង; ស្រះ ។ ជលាស័យ ( បា. ជល+ អាសយ > ជលាសយ ) ទន្លេសាប. . . ។ ជលេស ឬជលេស្វរៈ (សំ. ) មហាសមុទ្រ; ទេវតាម្ចាស់សមុទ្រ, ម្ចាស់ទឹកភ្លៀង គឺ ព្រះវរុណ : ដែលខ្មែរយើងច្រើនហៅថា ព្រះពិរុណ គឺមហាសមុទ្រ, ទឹក, ទឹកភ្លៀង : ព្រះជលេស, ព្រះជលេស្វរ: ( ច្រើនមានប្រើតែក្នុងសិលាចារឹកបុរាណ ) ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

ល្បែងពាណិជ្ជកម្ម សេវាសាធារណៈ ម្ហូប ទង្គិច ណែន គន្លង ឆ្ងាញ់ វិនិច្ឆ័យ ស្វា បក ជ្រាប វត្ថុធាតុ ភព ឱកាស ជីវភាព ណែនាំ សាសន៍ អាទិទេព អភិវឌ្ឍន៍ ក្បែរ ធ្លុះ ក្រមុំ អាយ រៀប

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.