ទស
[ទស់]- បសំ (បា.) ដប់ (១០)យើងខ្ញុំបង្គំព្រះទ្រង់យស ដោយម្រាមទាំងទសផ្ចង់គោរព ព្រមដោយសក្ការៈទាំងគ្រប់ សូមឲ្យឧបទ្រពចៀសចេញឆ្ងាយ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- បសំ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត អ. ថ. ទៈសៈ ដូចជា ទសក័ណ្ឋ (—ក័ន) ន. (បា. ទសកណ្ឋ; សំ. ទឝកណ្ឋ ) អ្នកដែលមាន-ក ១០ គឺរាពណ៍ : ព្រះបាទទសក័ណ្ឋ ( ក្នុងរឿងរាមកេរិ៍្ត )។ ទសធម្ម (—ធ័ម ឬ—ធ័ម-ម:) ន. (បា.) ធម៌ ១០ ។ ឈ្មោះសូត្រមួយក្នុងព្រះសុត្តន្តបិដក សំដែងពីធម៌១០ ប្រភេទ ។ ទសបារមី (ទៈ សៈ បារ៉ៈម៉ី) ន. (បា.) បារមី ១០ គឺចរិយាដ៏លើសលន់ ឬគុណជាតិដ៏ល្អ ដែលគួរបំពេញមាន ១០ យ៉ាងគឺ ១-ទាន ការធ្វើអំណោយ; ២-សីល ការរក្សាកាយវាចាឲ្យបរិសុទ្ធប្រពៃ; ៣-នេក្ខម្មៈ ការចេញចាកកាម គឺចេញបួស; ៤-បញ្ញា ការដឹងច្បាស់នូវសេចក្ដីពិត; ៥-វីរិយៈ ព្យាយាម; ៦-ខន្តិ សេចក្ដីអត់ធន់** ; ៧-សច្ចៈ ការកាន់សំដីពិតមិនរើរុះ; ៨-អធិដ្ឋានៈ ការអធិដ្ឋានឲ្យឃើញជាក់ស្ដែងតាមហេតុពិត; ៩-មេត្តា ការផ្សាយសេចក្ដីរាប់អានចំពោះសព្វសត្វមិនរើសមុខ; ១០-ឧបេក្ខា ដំណើរតាំងចិត្តជើយព្រងើយដោយស្មោះស្មើ ។ បារមីទាំង ១០ នេះឯងដែលពោធិសត្វរាល់ព្រះអង្គបំពេញឲ្យបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ ។ ទសពល ( —ពល់ ) គុ. ឬ ន. (បា.) ដែលមានកម្លាំង ១០ គឺមានកម្លាំងស្មើនឹងដំរីវិសេស ១០ (ព្រះសម្មាសម្ពុទ្ធ)
**ពាក្យ "ធន់" ត្រូវបានកែតម្រូវពីពាក្យដើម "ធន" ដោយហេតុថាពាក្យ "ធន" មានន័យថាទ្រព្យសម្បត្តិ ដែលមិនសមស្របតាមបរិបទនេះ។ព្រះទសពល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- បសំ ទសពិធ (—ពិត) គុ. (បា. ទសវិធ, វ > ព = ទសពិធ) ដែលមាន ១០ យ៉ាង, មាន ១០ ប្រការ ។ ទសពិធរាជធម៌ (ទៈសៈពិធៈរាជៈធ័រ, ឬតាមទម្លាប់ថា ទស់សៈពិត—) ន. (បា. ទសវិធ + រាជធម្ម) រាជធម៌ ១០ យ៉ាង គឺធម៌ ១០ ប្រការសម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូចនិងពួករាស្ត្រ ប្រជាឲ្យប្រព្រឹត្តផង ។ ទសពិធរាជធម៌នោះគឺ ១-ទានៈ ការធ្វើអំណោយ; ២-សីលៈ ការក្សាសីល ៥ ជានិច្ច ឬរក្សាសីល ១០ មួយដងមួយកាល; ៣-បរិច្ចាគៈ ការចំណាយព្រះរាជទ្រព្យទំនុកបម្រុងប្រទេសជាតិ; ៤-អាជ្ជវៈ មានសេចក្ដីត្រង់; ៥- មទ្ទវៈ មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា; ៦- តបៈ ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ (ម. ព. តបៈ ឬ តបះ ផង); ៧- អក្កោធនៈ មិនកម្ដៅក្រហាយអ្នកដទៃ; ៨- អវិហឹសា មិនបៀតបៀនអ្នកដទៃ; ៩- ខន្តិ មានសេចក្ដីអត់ធន់; ១០- អវិរោធនៈ មិនបំពានលើធម៌លើច្បាប់ ។ ច្រើនហៅកាត់ខ្លីត្រឹមតែ ទសពិធ ឬ ទសពិធធម៌ ។ ទសមុខ (ទៈ សៈមុក, ឬ ត. ទ. ថា ទស់មុខ) ន. ឬ គុ. (បា.) មុខ១០; ដែលមានមុខ ១០ (រាពណ៍)ព្រះបាទទសមុខ ( ក្នុងរឿងរាមកេរ្តិ៍ ) ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
ជោក ប្រទល់ ខ្ជិល គាថា ជជែក ខាប់ បបូរ អំបិល ចីវរ មាតិកា លម្អៀង សំយុង បង្ការ គ្រ គ្រុន ធម្មជាត មច្ឆជាតិ របាំង ដំណើររឿង កប បករណ៍ ដួង ប្រឈម បរិបទ
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.