ប៉
- ក៏គឺតួ ប នុះឯងគ្រាន់តែដាក់ មូសិកទន្ត ( ៉ ) នេះពីលើឲ្យមានសំឡេងតូចឆ្មារបន្ថើរបន្ដិចជាង ប ប៉ុណ្ណោះ ។ ក្នុងភាសាសំស្ក្រឹតនិងបាលីមានតែសំឡេង ប៉ អានថា ប៉ៈ គ្មានសំឡេង ប ថា បៈ ទេ, ទោះបីផ្សំជាមួយនឹងព្យញ្ជនៈឯទៀតដែលមានបង្គាប់ឲ្យផ្សំបាន ក៏នៅតែមានសំឡេងថា ប៉ៈ ដែរ ដូចជា ប្តៈ, ប្យៈ, ប្រៈ, ប្លៈ, ប្សៈ ជាដើម ។ ក្នុងភាសាខ្មែរយើង ទោះបីជាសម្ដីខ្មែរសុទ្ធសាធក្ដី ជាសម្ដីមានប្រភពជាសំស្ក្រឹតឬជាបាលីក្ដី ក៏នៅតែមានសំឡេងជា ប៉ ដូច្នោះឯង វៀរលែងតែពាក្យណាដែលបុព្វបុរសរបស់យើង បាននិយាយប្រើសំឡេង ប៉ ជា ប ខ្លះទៅហើយ នោះយើងក៏ត្រូវតែរក្សាសំឡេងរបស់លោកទុកឲ្យគង់នៅ ពីព្រោះធ្លាប់មាត់ថ្នឹកអស់ទៅហើយ ដូចជា បុគ្គល, បាទា, បិណ្ឌ, បុណ្យ, បុត្រ ជាដើម យើងនឹងនិយាយថា ប៉ុគ្គល, ប៉ាទា, ប៉ិណ្ឌ ប៉ុណ្យ, ប៉ុត្រ ឲ្យខុសពីទម្លាប់នោះទៅវិញក៏ពុំកើតឡើយ ។ លំដាប់មេពាក្យទាំងអស់ក្នុងតួ ប៉ នេះ សុទ្ធតែមានសំឡេងជា ប៉ ទោះអានជា ប៉ ក្ដី ជា ប៉ៈ ក្ដី ឥតមានសំឡេង ប ទេ ឯសំឡេង ប មានក្នុងលំដាប់មេពាក្យខាងតួ ប ឯណោះរួចហើយ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
អន្ទាក់ មើលងាយ ប្រឡង កណ្ដុរ ពូន សម្ងាត់ អាជ្ញា ប្រវត្តិ ទ្រវែង រលើប លៀន រូបកាយ រលោង រាមកេរ្ដិ៍ ស្រះ ម្លូ ថត នាយករដ្ឋមន្ត្រី វិសាលភាព ងាប់ ពេជ្រ ក្លែង ហោច ប្រព្រឹត្តិ
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.