ផៅ
- ន វង្ស, ត្រកូល, ពូជ, អម្បូរ : មនុស្សមួយផៅ, ញាតិផៅ, ផៅសន្តាន ។ ព. ទ. បុ. ថា : ធ្វើស្រែមើលស្មៅ ទុកដាក់កូនចៅ មើលផៅសន្តាន (មានអត្ថន័យរាក់ងាយយល់ដែរទេ) ។ ព. កា. ថា: ធ្វើស្រែមើលស្មៅ សន្តានមើលផៅ បម្រើមើលពុត ទោះដឹងពុតជា ពុំចេរពុតត្បុត ដឹងចិត្តបរិសុទ្ធ ពុំចេរឥរិយា ។ ពុំចេរ ព. បុ. ថា ពុំដឹង, ពុំយល់ (សាស្រ្តាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។ ផៅពង្ស ពូជពង្ស, វង្សត្រកូល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន ( ស. ប្រើជា កិ. "ដុត") ឈ្មោះកពិដែលបុកលាយគ្រឿងហើយអាំងឲ្យឆ្អិន រួចរលីងជាមួយនឹងខ្លាញ់ជ្រូកប្រើជាម្ហូបកពិផៅ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
ផែ សង់ទីម៉ែត្រ ឆ្លាស់ សមុទ្ទ ផ្អាប់ ងប់ រំលែក ប្លន់ បង្គំ សឹម ឧបនិស្ស័យ ជ្រែង អំបែង រាយមាយ វឹកវរ ប្រញាល់ លក្ខណ៍ ទ្រង់ត្រាស់ លប់ ជប់ ហ៊ី លោហិត ជូជក កម្សត់
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.