Skip to content

យស

[យស់]
  1. ន ( បា. សំ.យឝស៑ ) អានុភាព; ឥស្សរភាព; បរិវារ; ទ្រព្យធន; កេរ្តិ៍ឈ្មោះល្អ; សេចក្តីថ្កើងថ្កាន : មានយស, ថ្កើងយស ។ ខ្មែរច្រើនប្រើសំដៅលំដាប់ឋានន្តរស័ក្តិធំតូច ឬអំណាចតាមមុខងារ, មុខក្រសួង : ស័ក្ដិ៩ ហ៊ូពាន់ តែយសជាសេនាបតី គឺស័ក្ដិត្រឹមតែ ៩ ហ៊ូពាន់ទេ ប៉ុន្តែទទួលស្ដីទីជាសេនាបតីបណ្ដោះអាសន្ន ។ យសសម្ប័ទ ឬ យសសម្បទា ( យៈសៈ—) ការបរិបូណ៌ដោយយស ។ មន្ត្រីកិត្តិយស ( ម. ព. មន្ត្រី ) ។ ពាក្យកាព្យបុរាណថា : ស័ក្ដិពុំស្មើយស នាអ្នកខ្ពង់ខ្ពស់ ពុំស្មើចិត្តជា រីអ្នកមានយស សម្បូរគ្នីគ្នា សុទ្ធសឹងមិត្រភ្ងា ជួយជាកម្លាំង ។ សាស្ត្រាច្បាប់រាជនេតិថា : ស័ក្ដិពុំស្មើយស អ្នកមានរបស់ ពុំស្មើសក្ដា សូវបង់ធនធាន កុំខុសអាជ្ញា សូវមានរោគា កុំឲ្យមើលងាយ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

ល្បះ នាំចេញ ទ្រទ្រង់ រក្សាទុក តម្រូវការ សរសើរ កម្ដៅ ទាំងពួង ឈ្នួល កម្រៃ របាយ ហេដ្ឋា ក្រាស់ កេរ្តិ៍ បាក់ លាន់ ដំ ត្រួតត្រា និច្ច កិលេស អាករ ច្រឡំ រុងរឿង បន្ទាត់

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.