Skip to content

យំ

  1. កិ បញ្ចេញសូរសព្ទព្រមទាំងចេញទឹកភ្នែកព្រោះសេចក្ដីសោកស្ដាយអាល័យ ឬព្រោះមានទោមនស្សអាក់អន់ចិត្តឬក៏ព្រោះឈឺចាប់ខ្លាំង ។ យំគោក ឬ យំស្ងួត យំគ្មានទឹកភ្នែក ។ យំគាំង យំគាំងលង់បាត់សូរសព្ទម្ដងៗ : ក្មេងយំគាំង ។ យំចុងជើង យំសោកជិតចុងជើងអ្នកដែលឈឺដាបឬបុគ្គលស្លាប់ ។ យំទារ យំទាររកចំណីជាដើម ។ យំទួញ យំរៀបរាប់បូរបាច់ដោយសោកស្ដាយ ។ យំយប់ យំតែក្នុងវេលាយប់ៗ : ក្មេងយំយប់ ។ យំយាម ពោលពាក្យរលាក់រលែកតាមបទគ្វាម ដែលលើកចងជាសេចក្ដីរៀបរាប់ទៅរកសពដែលតម្កល់នៅទីនោះ ក្នុងពេលយាមមានកំណត់, ច្រើនតែកំណត់ក្នុង ១ ថ្ងៃត្រឹម ៤ ដងគឺ វេលាអធ្រាត្រ, ជិតព្រឹក, ថ្ងៃត្រង់, ព្រលប់ ( អ្នកយំយាមច្រើនតែពួកស្រ្តី, ប្រើចំពោះតែសពឥស្សរជន មានក្សត្រិយ៍ទ្រង់រាជ្យជាដើម ) ។ យំយែក ( ម. ព. យែក ) ។ យំរហាម យំហូរទឹកភ្នែករហាម ។ យំរំងាស់ ( ព. ប្រ. ) យំយូរក្រស្ងៀម : ក្មេងយំរំងាស់ ។ យំលំប៉ា ឬ យំរំអុក យំទទូចទាររឿយៗមិនលែង, យំមិនងាយស្ងៀមនាំឲ្យកើតអផ្សុក : ក្មេងយំលំប៉ា ឬ យំរំអុក ។ យំរ៉ាំរ៉ៃ យំជាប់ក្រស្ងៀម ។ យំសោក យំបូរបាច់ដោយសេចក្ដីស្ដាយស្រណោះ ។ យំអណ្តឺតអណ្ដក យំដោយដកខ្យល់ដង្ហើមលង់ៗ លិចៗអណ្ដែតៗ ប៉ផ្ដឺតប៉ផ្ដក់ : ក្មេងយំអណ្ដឺតអណ្ដក ។ ល ។ ស្ករយំ ( ព. ប្រ. ) ស្ករដែលរឹងហើយប្រែជាជ្រាយជោរព្រោះត្រូវចំហាយក្ដៅខ្លាំងឬត្រជាក់ខ្លាំង ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

ខេត្ត ផ្លាស់ ល្អិត ចាក់ ស្គាល់ សេះ ពេក ទីតាំង ទាញ សាសនា ពិសេស ពាណិជ្ជកម្ម បង គ្រាប់ បន្ទុក សុខ នឹក ក្លិន ស្រួល សូវ វិធី ចាំបាច់ ទិន្នន័យ អរ

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.