Skip to content

សត

[សៈតៈ]
  1. បសំ ( បា.; សំ. ឝត ) ចំនួនរយ, រយ ( ១០០ ) គុ. ច្រើន( ជា អនេកត្ថសំខ្យា ) ។ សតទិន ឬ សតពារ, សតវារៈ មួយរយថ្ងៃ : បុណ្យសតទិន បុណ្យមួយរយថ្ងៃ គឺបុណ្យដែលគេធ្វើឧទ្ទិសផលចំពោះបុគ្គល ដែលទទួលមរណភាពទៅហើយ គ្រប់មួយរយថ្ងៃ ( ហៅ បុណ្យសតិមទិន ឬ បុណ្យសតិមពារ, សតិមវារៈ "បុណ្យគម្រប់មួយរយថ្ងៃ" ក៏បាន ) ។ សតបត្ត, –បត្រ ឬ –ប័ត្រ ( –បាត់ ) ផ្កាដែលមានត្របកឬស្រទាប់ច្រើន; ជាឈ្មោះផ្កាឈូកមួយប្រភេទ មានត្របកច្រើនស្រទាប់, អ្នកស្រុកខ្លះហៅ ឈូកមួយរយស្រទាប់ ។ សតបទី ( –ប៉ៈ–)សត្វដែលមានជើងច្រើន, ក្អែប ។ សតបទីជាតិ ( –ប៉ៈទីជាត) ជាតិសត្វមានជើងច្រើន, សត្វពួកក្អែប ( ហៅ សតបទីសត្ត ឬ –សត្វ ក៏បាន ) ។ សតប្បមាណ ឬ –ប្រមាណ ( សៈត័ប-ប៉ៈ ឬ ប្រៈ-ម៉ាន ) ចំនួនមួយរយ ។ សតមូលី វល្លិមានមើមច្រើន, វល្លិសាមសិប ។ សតរង្សី ឬ សតតេជះ អ្នកដែលមានរស្មីច្រើនឬមានតេជះច្រើន ( ព្រះអាទិត្យ ) ។ សតវត្ស ឬ សតវត្សរ៍ ( –វ័ត ) ឆ្នាំមួយរយ; កាលកំណត់មួយជុំរយឆ្នាំឬមួយខួបរយឆ្នាំ : គ្រិស្ដសករាជតាំងក្នុងខាងដើមសតវត្សរ៍ទី ៦ នៃពុទ្ធសករាជ គឺតាំងឆ្នាំទី ១ ពីក្នុងកាលពុទ្ធសករាជ ៥៤៣ ( ក្រោយពុទ្ធសករាជ ៥៤២ ឆ្នាំ ); ម. ព. វត្ស និង វត្សរ៍ ផង ។ សតាង្គ ( សៈតាង; បា. សតង្គ < សត + អង្ត; សំ. ឝតាង្គ < ឝត + អង្គ "ចំណែក" ) ចំណែកមួយរយ ។ ល ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

កំណល់ គម្រក់ ការលេងល្បែង កន្ទក់ មិច្ឆាទិដ្ឋិ ស្កុន វៃស្យៈ មុង កន្លៀត កន្ទោង កែស ចំកោង កាញ់ វិញ្ញាសា គ្រំ ខ្ចាត់ខ្ចាយ ឈ្មុស ក្លែប កន្លើត ង៉ិកង៉ក់ ចង្កួយ ច្រាញ ថ្លាន់ រសាប់រសល់

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.