Skip to content

ហោ

  1. កិ ( ស. ហ្ច់ អ. ថ. ហ "ខ្ចប់" ) ខ្ចប់ដោយក្រដាសជាកញ្ចប់ខ្ពស់ច្រឡោឬជារាងបួនជ្រុង
    ហោស្ករ-ស ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. កិ រុំសពឥស្សរជនមានក្សត្រិយ៍ទ្រង់រាជ្យជាដើម
    ហោព្រះបរមសព, ហោព្រះសព, ហោសព(ប្រើតាមថ្នាក់ឥស្សរជន) ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  3. ន ( ស. ហ្ច់ អ.ថ. ហ "កញ្ចប់" ) កញ្ចប់ដែលខ្ចប់ជារាងច្រឡោឬជារាងបួនជ្រុង
    ឈើគូសមួយហោ, បារីថ្នាំខ្មែរមួយហោ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  4. ន ចំនួនអំបោះ ២០ ដុំ ( ក្នុងមួយដុំ១០ប៉ោយ ក្នុងមួយប៉ោយ ៧ កម្រង ក្នុងមួយកម្រង ៨០ សរសៃ
    អំបោះមួយហោ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  5. គុ ដែលមានសាច់ប៉ោងឬជ្រួញខ្លះដោយអន្លើមិនរាបស្មើ ( ចំពោះតែវត្ថុមានសាច់ទន់ យ៉ាងដូចសំពត់ឬក្រដាសជាដើមដែលដេរឬបត់, ខ្ចប់ជាជាន់ )
    សង្ឃាដីឡើងសាច់ហោមួយផ្ទាំង; ដេរប្រយ័ត្នកុំឲ្យហោ !
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  6. គុ ( ចិ. ) ល្អ; ត្រូវ
    ធ្វើយ៉ាងហ្នឹងមិនហោទេ ! ( ព. សា. ) ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  7. ន ( ស. ហ្ច អ. ថ. ហ៎ ) មន្ទីរ ។ ហោគ្រឿង មន្ទីរទុកគ្រឿងទ្រង់សម្រាប់ព្រះរាជា ឬមន្ទីរសម្រាប់ព្រះរាជាទ្រង់សោយព្រះក្រយាស្ងោយ ( ធ្វើក្នុងព្រះបរមរាជវាំង ) ។ ហោណ័ង ឬហោណាំង ( ស. ហ្ចន័់ង អ. ថ. ហ៎ណ័ង "ផ្ទះសម្រាប់អង្គុយលេងឬសម្រាប់ទទួលភ្ញៀវ" ) ផ្ទះតូចទទឹងពីខាងមុខតភ្ជាប់ពីផ្ទះធំមក បណ្ដោយប្រវែងគ្នានឹងទទឹងផ្ទះធំសម្រាប់អង្គុយឬដេករំហើយសម្រាកកាយឬសម្រាប់ទទួលភ្ញៀវ ។ ហោត្រ័យ ឬ ហោត្រៃ ( ស. ហ្ច "មន្ទីរ" +សំ. ត្រយឬត្រៃ "៣" ) មន្ទីរតម្កល់គម្ពីរព្រះត្រៃបិដកឬតម្កល់គម្ពីរផ្សេងៗផងក៏បាន, ធម្មមន្ទីរ( ធ្វើតែក្នុងទីវត្ត ) ។ ហោព្រះ មន្ទីរតម្កល់សុទ្ធតែព្រះពុទ្ធរូបច្រើនព្រះអង្គ ( ធ្វើតែក្នុងទីវត្តនិងក្នុងព្រះបរមរាជវាំង ) ។ ហោព្រះអដិ្ឋ មន្ទីរតម្កល់ព្រះអដ្ឋិនៃក្សត្រិយ៍ទ្រង់រាជ្យនិងព្រះអដ្ឋិនៃក្សត្រាក្សត្រីទាំងឡាយ ( ធ្វើក្នុងព្រះបរមរាជវាំង ) ។ល។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

ស៊ីសង កែន ស្ញែង កៀង រវាម ពៀច អួល ក្រពុំ ខ្សាយ ក្រចៅ ស្លាំង កាក់ អាណា ទែន គ្រួ បង្ខិត ធ្វើទុក្ខ កន្លាស់ អន្ទះអន្ទែង សង្ឃកម្ម អំណត់ ចង្កូម ទព្វសម្ភារៈ ដីឥដ្ឋ

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.