ឱត
- កិ ស្រែកពេញសំឡេង ឬស្រែកឮគ្រលួចម្ដង ៗ : ឱតពេញសំឡេង ខំឱតឲ្យឮខ្លាំង ( ម. ព. អូត ផង ) ។
។គុ.ដែលចេញសូរឱត : សំឡេងឱត ។ ឱតភ័ន្ត ឱតឲ្យភ័ន្ត, ឱតបំភាន់, ឱតបំភ្លៃ : សំឡេងមានឱតភ័ន្ត សំឡេងមានខ្ពស់មានទាបតាមទំនងបទ( ចំពោះតែការសូត្របទឬច្រៀងនិងភ្លេងតន្ត្រី ) ។ សម្ដីមានឱតភ័ន្ត សម្ដីមានរបៀបបែបបទត្រឹមត្រូវ, សម្ដីមិនឆ្គង ។ មានឱតមានភ័ន្ត មានបែបមានយ៉ាង, មានតិចៗស្មើៗឮខ្លាំងៗ ( ចំពោះតែវាចា ) : សម្ដីមានឱតមានភ័ន្ត, និយាយមានឱតមានភ័ន្ត គឺសម្ដីឬនិយាយស្មើៗតិចៗក៏មាន ឱតសំឡេងឲ្យឮខ្លាំងៗម្ដងៗ ដើម្បីបញ្ជាក់ការណ៍ឲ្យច្បាស់ដោយសង្កាត់ៗ តាមដំណើររឿងហេតុនីមួយៗ អាចឲ្យអ្នកស្ដាប់ក្នុងទីប្រជុំ ភ័ន្តភាំងស្រឡាំងកាំងគាំងកើលគំនិត តវ៉ាពុំកើតឬចប់ស្រេចត្រឹមប៉ុណ្ណេះក៏មាន ។ ព. ទ. បុ. ត្រុកៗអ្នកស្រុកមើលងាយ រលាស់គូទខ្ចាយមានឱតមានភ័ន្ត( ថា ... រលាស់ខ្លួនខ្ចាយ . . . ក៏មាន ) និយាយពីអ្នកមានចំណេះវិជ្ជាព្រមទាំងសម្ដីថ្វីមាត់ ប៉ុន្តែធ្វើឫកពាត្រុកៗ ញើបៗបែបហាក់ដូចជាល្ងង់ខ្លៅណាស់, លុះដល់វេលាត្រូវការស្រាប់តែបញ្ចេញប្រាជ្ញឲ្យឃើញជាក់ស្ដែង ក្នុងកណ្ដាលជំនុំចំណោម ។ ព. កា. ធៀបពាក្យ ឱតភ័ន្ត ថា : គាត់ហ្នឹងគាត់ធ្វើឫកត្រុកៗ បានជាអ្នកស្រុកខ្លះមើលងាយ ស្រាប់តែដល់គាត់រើកម្ចាយ សម្ដីលែបខាយមានឱតភ័ន្ត ។ ពេលនោះអ្នកស្រុកភ្នែកសព្រោង តោងគ្នារយោងស្ងើចគាត់លាន់ ពីព្រោះគាត់មានវោហារគ្រាន់ អ្នកស្ដាប់លូកលាន់គាត់ពុំបាន ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
តង មៅ ឫត វង វឺ ហ! ហឺ អត ឥស ឰ! ឱ! ឱឃ ឳ! ខល ឃដ ឆណ ជឡ ថល នខ នដ នឡ ផណ ភម មម
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.