បៀ
- ន ឈ្មោះខ្យងសមុទ្ទពួកមួយ, មានតូចមានធំ, សំបកក្រាស់រឹងរលោង, ទ្រង់ទ្រាយជមក្រឡូម, ខាងពោះច្រហមានរបាក់ជាជួរទាំងពីរខាង សណ្ឋានជាធ្មេញ ។ ក្នុងសម័យបុរាណរាជ្យពីព្រេងនាយ មានអនុញ្ញាតឲ្យប្រើបៀចាយជាតម្លៃលក់ទិញជាជំនួសប្រាក់, ព្រោះហេតុនោះទើបមានពាក្យហៅថា បៀលៀង, បៀវត្ស ជាប់មកដល់សព្វថ្ងៃនេះ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន ឈ្មោះល្បែងស៊ីសង, មាន២យ៉ាងគឺ បៀក្រដាស, បៀភ្លុក ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន ថ្លុកដែលគេទប់នៅមាត់ទឹកក្នុងបឹងរំហាចនិងស្រែជម្រៅជាដើម ដោយពូនដីបង្កុងជាភ្លឺខ្ពស់ ទុករង្វះតូចជាផ្លូវ ដាក់សម្រាស់ពេញខាងក្នុង សម្រាប់បញ្ឆោតឲ្យត្រីធំៗចូលជ្រកចាំជាកន្លែង គេទប់រង្វះបាចទឹកចេញ ហើយចាប់ត្រីនៅពេលដែលគេត្រូវការទប់បៀ, បាចបៀ, ត្រីបៀ ។ បៀបញ្ឆោត បៀសម្រាប់បញ្ឆោតត្រីស៊ីសំក្នុងពេលយប់.... ( អ្នកស្រុកខ្លះហៅ ដៀ ) ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
ញក សិទ្ធ ចម្លែក ពោរ រុក្ខ អន្លង់ អសារ ឧទ្យាន អ៊ូ ព្យាករ ទន់ភ្លន់ ធរណី ខ្ព សប្បុរស កំបោរ តេជ ចិញ្ចៀន ត្រីកោណ បបុស ទេវលោក ទីឃ ទុគ្គត ប្រឹថពី អ្នកតា
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.