Skip to content

បះ

  1. កិ ហើបខ្ពស់ម្ខាងជាងម្ខាងឬងើបហើបឡើង, កម្រើកងើបឡើង
    ក្ដារបះចុងម្ខាង, ជាន់ខាងគល់បះខាងចុង; ជាន់ទប់សង្កត់ទាំងពីរខាងទៅ កុំឲ្យវាបះ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. កិ ផ្អើលជ្រួលជ្រើមធ្វើអំពើអ្វីមួយ ដែលទាស់ខុសនឹងច្បាប់បញ្ញត្តសម្រាប់ប្រទេស ត្រាតែរដ្ឋាភិបាលប្រើការបម្រាប
    ពួកថ្លើងឡើងចាងបះជ្រួលច្របល់ ទាល់តែរាស្ត្រប្រជាពួតដៃគ្នាពង្រាបទើបបានស្ងប់ ។ បះបោរ បះរជើបរជោររឹងទទឹងរបែររបោរមិនព្រមប្រតិបត្តិតាមបញ្ញត្តិរបស់រាជការ ។ ដួលបះជើង ដួលច្រោងជើងបះឡើងលើ ។ ល ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

ពុទ្ធិ និព្វាន អ្នកដំណើរ អាសនៈ ការ៉េ សិទ្ធិអំណាច សវនកម្ម ក្ដាម ញយ ចតុប្បាទ អន្លើ សឹក បំពាន បរិបូណ៌ តំណាល សតិ កាម គំនូស ទ្រាន់ ញាត់ បំភ្លឺ គាប ចិញ្ចើម រង់

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.