រះ
- កិ ចេញពន្លឺត្រចះពីក្នុងស្រទាប់មេឃ នៅវេលាព្រហាមឬវេលាយប់ ( តាមកាលកំណត់ )ថ្ងៃរះ ( ព្រះអាទិត្យរះ ); ខែរះ (ព្រះចន្ទ្ររះ) ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ សរសេររបះ ( ។ ) នេះ រាំងឃ្លាឬសង្កាត់សេចក្ដីមួយៗឲ្យដាច់ស្រឡះដោយឡែករះរបះតូច, រះរបះធំ ( និយាយថា ខណ្ឌ ក៏បាន ខណ្ឌរបះតូច, សរសេរ ខណ្ឌ ) ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ វាយរាយឲ្យត្រូវសព្វអន្លើរះផ្លែរនាត; វាយរះ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ រេបែរឲ្យបានទាំងពីរខាង គឺខាងណេះផងខាងណោះផងស៊ីរះទាំងពីរខាង ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ និយាយរះ និយាយប៉ាតឲ្យត្រូវសព្វ ។ រះសន្សើម ដើរកាត់ទីមានស្មៅវែង ឬកាត់ព្រៃដែលកំពុងទទឹកជោកដោយសន្សើម ។ ព. ប្រ. ទៅឬមកពីព្រហាមដោយដំណើររលះរលាំងចុះរះសន្សើមទៅណាពីព្រលឹមម្ល៉េះ ! ( ព. សា., ព. ស្ន. ) ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
ចរ គំរូ អត្ថបទ អាណត្តិ រ៉ា សុវត្ថិភាព អាជ្ញាធរ ភាគហ៊ុន ម្ហូបអាហារ ទង កំពង់ អន់ ធ្លាយ បត់ មិត្រ បញ្ញា ចម្ងាយ ប្លង់ កោង រម្ងាប់ ពក ភាវ សិស្ស ទាត់
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.