លា
- កិ លាត ឬត្រដាងអ្វីៗដែលមូរ, ដែលបត់, ដែលក្ដាប់ឬក្ដោប ឲ្យរលាលារបុំកន្ទេល, លាដៃ, លាសំពត់ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ប្រាប់ឲ្យដឹងថាត្រូវលាកចាកគ្នាទៅលាគ្នា; ខ្ញុំលាអ្នករាល់គ្នាសិនហើយ! ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ប្រាប់ថាឈប់លែងទទួលភារៈ ឬលែងធ្វើការតទៅទៀតលាងារ, លាឈប់ លែងធ្វើការ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិវិ ដែលរលា, ដែលរីកត្រដាងផ្កាព្រលឹតលាកំពាង ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិវិ លាបាបលាកម្ម តាំងបេ្ដជ្ញាថាលែងធ្វើអំពើពុំប្រសើរតទៅទៀត ។ លាបំណន់ និយាយរៀបរាប់ស្រាយបំណន់ ។ លាលាក (ម. ព. លាក) ។ លាសិក្ខា ឬ លាសីលផ្នួស ពោលពាក្យប្រាប់ថាឈប់លែងធ្វើជាអ្នកបួស, ចាកសិក្ខា ។ លាសឹក ប្រាប់ឲ្យដឹងថានឹងសឹក (ចាកផ្នួស) ។ លាសម្ដី លើកសម្ដីដើមចោលកុំឲ្យអ្នកម្ខាងប្រកាន់យកជាការតទៅ ។ ល ។ ម្លិះលា ម្លិះមួយប្រភេទមានស្រទាប់ផ្ការីកលាកំពាងឥតរួត (ម. ព. ម្លិះ ផង) ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- គុ មាតាឬបិតារបស់លួតជីដូនលា, ជីតាលា។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- គុ កូនរបស់ចៅលួតចៅលា (ម. ព. ជីលាផង) ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន សត្វពាហនៈមួយប្រភេទ រូបរាងប្រហែលនឹងសេះ តែស្លឹកត្រចៀកវែងជាង កន្ទុយស្រដៀងនឹងកន្ទុយគោតែខ្លីជាង ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
មូលនិធិ ស្ដើង កន្ទុយ ព្រះបាទ បរ ច្រក សរុប សាលា លេខា វិសេស បំពង់ បួស ស្នាដៃ សមាស ទុកដាក់ បរិមាណ ចំណោម សន្ធិសញ្ញា ខ្នង បំផ្លាញ ឫស គ្រា រយ ព្រាហ្មណ៍
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.