ឫស
- ន អវយវៈចំណែកមួយរបស់រុក្ខជាតិ, តិណជាតិ, វល្លិជាតិ ដែលដុះចាក់ចុះទៅក្នុងដី សម្រាប់ស្រូបយករសជាតិដីដូចជាអាហារឬដែលដុះស្រោបដើមឈើជាដើមឫសឈើ, ឫសស្មៅ, ឫសវល្លិ, ឫសប្រទាលផ្ញើប្រាណ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន ចុងគល់ធ្មេញដែលដុះក្នុងសាច់អញ្ចាញធ្មេញឫសធ្មេញ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន ឫសកែវ ឫសដែលដុះចាក់ត្រង់ទៅក្រោម ជាឫសសំខាន់របស់ឈើ ( ប៉ុន្តែឈើខ្លះឥតឫសកែវក៏មាន ) ។ ព. ប្រ. ទីពំនាក់យ៉ាងមាំ; មុខការយ៉ាងសំខាន់; ដំណើរសម្រេចប្រយោជន៍ស៊ប់អាងមានឫសកែវ; ចាក់ឫសកែវ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន សំយោជនក្កិលេសបុគ្គលដែលបានផ្ដាច់ផ្ដិលកិលេសជាឫសកែវអស់រលីងហើយ ហៅថា អរហន្ត ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន ឫសរយាង ឫសដែលដុះចាក់ជ្រែងចេញទៅខាង ។ ព. ប្រ. ទីពំនាក់, មុខការ, ការសម្រេចប្រយោជន៍, កិលេសបន្ទាប់បន្សំផ្ដាច់ឫសរយាងរួចសឹមផ្ដាច់ឫសកែវ ។ ល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន កំណាត់ឈើជាដើមដែលបុកបង្កប់ក្នុងរណ្ដៅបញ្ចាល់ដីឲ្យណែនដើម្បីកុំឲ្យស្រុតបុកឫសរណ្ដៅសសរសង់វិហារ, សង់គេហដ្ឋានធំៗ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន រោគមួយប្រភេទដុះចេញពីសាច់ មានសណ្ឋានជាពកតូចមូលរឹងកើតឫសនៅកែងដៃ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
វិសេស បំពង់ បួស លា ស្នាដៃ សមាស ទុកដាក់ បរិមាណ ចំណោម សន្ធិសញ្ញា ខ្នង បំផ្លាញ គ្រា រយ ព្រាហ្មណ៍ រថ របោះ សប្បាយ ខឹង ស្ទុះ អញ តាង លោហៈ ផែនការ
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.