Skip to content

អៀ

  1. ន ឈ្មោះរោគមួយប្រភេទ កើតនាភ្នែក ធ្វើទុក្ខភ្នែកឲ្យមានកន្ទុយថ្លែននិងពពឹក ឲ្យភ្នែកពព្រៀកជានិច្ច ( បារ. Trachome ត្រាកូម ) ជាជំងឺរ៉ាំរ៉ៃ ទាំងជារោគងាយឆ្លងពីអ្នកម្នាក់ទៅអ្នកដទៃផងទៀត
    ភ្នែកកើតអៀ ឬ អៀស៊ីភ្នែក, ភ្នែកអៀស៊ី ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. ន ក្នុងសម័យបច្ចុប្បន្ននេះគេច្រើនហៅ ត្រាកូម កាមវេជ្ជសាស្ត្រសាកល គេមិនសូវហៅ អៀ ទេ( បើចង់យល់ច្បាស់អំពីប្រភពនិងការព្យាបាលជំងឺត្រាកូមនេះ ចូរសួរគ្រូពេទ្យភ្នែកចុះ ឬបើមានការសង្ស័យក្រែងភ្នែករបស់ខ្លួនមានរោគ ត្រាកូម គួរសុំឲ្យគ្រូពេទ្យភ្នែកពិនិត្យមើល ក៏គង់នឹងអាចដឹងបាន ) ។ ព. កា. ឲ្យងាយចាំហើយប្រយ័ត្នកុំឲ្យរោគអៀស៊ីភ្នែកឆ្លង
    រោគអៀស៊ីភ្នែក គ្រូពេទបច្ចេក- ទេសហៅថា ជំងឺត្រាកូម ងាយឆ្លងពីគ្នា គួរបុត្រធីតា ប្រយ័ត្នខា្លចឆ្លង ។ ច្រើនតែក្មេងៗ ដែលវារួមលេង ចូលគ្នាម្ដងៗ ក្មេងម្នាក់មានរោគ ត្រាកូមចម្លង ដោយការទាក់ទង គ្នាវានោះឯង ។ វាឆ្លងងាយណាស់ ទោះចាស់និងចាស់ ក៏ឆ្លងស្ដែងៗ លុះតែពេទ្យភ្នែក ទើបអាចថ្លាថ្លែង ប្រាប់ហេតុនេះឯង ឲ្យអស់សង្ស័យ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

មនុស្សលោក បូរបាច់ បោច រពាក់ សិវៈ ត្រីមាស ថី ស្រន់ សូរ្យ យុល ពន្លិច សន្សើម ទូង អសុចិ វេទនា ត្រដាបត្រដួស ជានាម ស្រាន្ត ទទា អែម បច្ឆិម សៅរ៍ គំនាប់ កោដិ

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.