Skip to content

ការ

  1. កិ មូរសរសៃសូត្រ, សរសៃអំបោះជាដើមដោយខ្នារ
    ការសូត្រ, ការអំបោះ ... ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. កិ បិទបាំង, រាំងរា, ឃាត់ខាំង
    ការមិនឲ្យសត្រូវចូលមក, ការខ្លួន, មេមាន់ការកូន ... ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  3. កិ រៀបចំអាវាហវិវាហមង្គល, ផ្សំផ្គុំបុរសនិងស្ត្រី ឲ្យបានគ្នាជាគូស្វាមីភរិយា
    ការកូន, ការក្មួយ, ស៊ីការ... ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  4. ន ( បា.; សំ. កាយ៌ ឬ ការ្យ ) កិច្ច ឬ អំពើដែលត្រូវធ្វើ
    ធ្វើការ, មានការ, ការអ្វីខ្លះ?
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  5. ន ពាក្យសម្រាប់ប្រើដាក់ខាងដើមពាក្យដែលជាករិយាសព្ទផ្សេងៗ ដើម្បីធ្វើឲ្យទៅជានាមស័ព្ទ ដូចជា
    សំពះ ( កិ. ), ការសំពះ ( ន. ) ជាដើម ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

ដែល ជា មាន ឬ ក្នុង និង បាន ដោយ នៃ មួយ ហើយ ពី នៅ ទៅ មិន ធ្វើ

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.