ហើយ
- កិវិ ដែលស្រេច, រួច, រួចស្រេច; រួចរាល់; ស្រេចបាច់; ដែលកន្លងទៅជាស្រេចធ្វើការមិនទាន់ហើយ, ធ្វើនេះហើយធ្វើនុះទៀត ។ ហើយក៏ និ. រួចក៏ ។ ហើយគ្នា និ. ស្រេចគ្នា, លែងទាក់ទិនគ្នាទៅទៀត : ហើយគ្នាតែប៉ុណ្ណេះ ឬតែប៉ុណ្ណេះក៏ហើយគ្នា ។ ពាក្យលាន់មាត់ដោយនឹកស្ដាយ, ដោយតូចចិត្ត ឬដោយអស់សង្ឃឹម : ហើយគ្នា! អស់កើតជាអីហើយ!; ច្រើនថា ហើយគ្នាតែម្ដង! ។ ហើយដោយ ឬ ដ៏ហើយដោយ គុ. ដែលធ្វើដោយ : ហើយដោយមាស ឬ ដ៏ហើយដោយមាស ដែលធ្វើដោយមាស, ដែលយកមាសធ្វើ( ត្រូវនឹង បា. មយ ដែលយើងប្រើជា –ម័យ, ដូចជា លោហម័យ,សុវណ្ណម័យ ជាដើម ) ។ ហើយពី និ. រួចពី, អស់ពី : ហើយពីនុ៎ះនោះ រួចពីនុ៎ះនោះ ។ ហើយហោង ( –អ្ហង ) ស្រេចហោង ( ម. ព. ហោង និ. ផង ) ។ល។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
ដែល ជា មាន ឬ ការ ក្នុង និង បាន ដោយ នៃ មួយ ពី នៅ ទៅ មិន ធ្វើ របស់ អ្នក តាម ប្រើ ត្រូវ នឹង គឺ
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.