Skip to content

មិន

  1. និ ពាក្យនិបាតជាបដិសេធសម្រាប់និយាយនាំមុខ កិ., គុ. ឬ កិ.វិ. មានសេចក្ដីថា " ពុំ, ឥត "
    មិនកើត, មិនឃើញ, មិនដឹង; មិនធំ, មិនតូច, មិនល្អ, មិនអាក្រក់; មិនឆាប់, មិនយូរ, មិនយឺត, មិនលឿន ។ ល ។ មិនជា ពុំជា ។ មិនជាបើ, មិនសមបើ, មិនសមបីបើ ពុំជាបើ, ពុំសមបើ, ពុំសមបីបើ ។ល។ ( ម. ព. ពុំ ផង ) ។ ក្នុងសង្កាត់សេចក្ដីជាបដិសេធនីមួយ, កាលណាបើប្រើពាក្យ មិន, ពុំ ឬ ឥត នេះជាខាងដើមហើយ នឹងប្រើពាក្យថា ក៏ទេ នេះជាខាងចុងផង ពុំបានឡើយ, ដូចជា : ខ្ញុំមិនដែលបានឃើញក៏ទេ, ពុំដែលបានឮក៏ទេ, ឥតដែលបានដឹងក៏ទេ, ប្រើយ៉ាងនេះពេញជាខុសទាំងស្រុង ព្រោះត្រឡប់ក្លាយសេចក្ដីមិនមែនជាបដិសេធទៅវិញ; ត្រូវប្រើពាក្យ ទេ, ឡើយ ឬ សោះ នេះវិញ : ខ្ញុំមិនដែលបានឃើញទេ, ពុំដែលបានឮឡើយ, ឥតដែលបានដឹងសោះ; ឯពាក្យ ក៏ទេ នេះជាសព្ទបដិសេធសម្រាប់ប្រើបានតែជាមួយនឹងពាក្យថា នឹង រៀងនៅជាខាងដើម, ដូចជា : ខ្ញុំនឹងដែលបានឃើញក៏ទេ, នឹងដែលបានឮក៏ទេដែរ, នឹងដែលបានដឹងក៏ទេសោះ គឺខ្ញុំមិនដែលបានឃើញទេ, . . . , . . . ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

ឬ ការ ក្នុង និង បាន ដោយ នៃ មួយ ហើយ ពី នៅ ទៅ ធ្វើ របស់ អ្នក តាម ប្រើ ត្រូវ នឹង គឺ សម្រាប់ ថា នេះ បា

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.