Skip to content

ក

  1. ព្យញ្ជនៈទី ១ ក្នុងវគ្គទី ១ ជាកណ្ឋជៈ មានសំឡេងក្នុងឋានបំពង់ក ជាសិថិល - អឃោសៈ, សំ. បា. មានសូរស័ព្ទថា កៈ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. ន អវយវៈដែលតពីក្បាលទៅស្មា ឬទៅខ្លួននៃមនុស្សសត្វ ។ ដៃជើងមនុស្សក៏មាន ក ដែរ : កដៃ, កជើង។ ទងខាងដើមកួរស្រូវក៏ហៅ ក ដែរ : កស្រូវ ។ កន្លែងដែលតជាប់ពីមាត់ដបជាដើមចុះទៅទល់នឹងក្អេងក៏ហៅ ក ដែរ : កដប, កក្អម ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  3. កិ តាំងផ្ដើម, តាំងធ្វើ
    កសាង, កកើត, កចេតិយ, កភូមិ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

អោ៎ ឱក័ស ឱបម្មសំសន្ទនា ឱឡិគល្ល អុំត្រុំ អំបោះព្រះ អំពាន់ អំពាវ អំពាស អាំងយី អ្នកបាទ អ្នកយើង ខ គ ឃ ង ច ឆ ជ ឈ ញ ដ ឋ ឌ

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.