ឆ
[ឆ ឬ ឆៈ]- ន ព្យញ្ជនៈទី២ ក្នុងវគ្គទី២ ជាតាលុជៈ មានសំឡេងក្នុងពិតាន គឺត្រង់ក្រអូមមាត់ ជាធនិត-អឃោសៈ ខាងសំស្រ្កឹតនិងបាលីមានសំឡេងជា ច្ហៈ ។ ព្យញ្ជនៈ ឆ នេះ តាមសំយោគវិធាន,កាលបើមានព្យញ្ជនៈឯទៀតនៅពីខាងដើម ត្រូវតម្រួត ច ពីខាងលើជាដរាប ដូចជា ចន្ទច្ឆាយា 'ស្រមោលព្រះចន្ទ'; ឆទ្ទន្ត 'ដំរីមានភ្លុក ៦ ព័ណ៌', សេតច្ឆត្ដ ឬ ស្វេតច្ឆត្រ 'ឆត្រស' ជាដើម, ឯនឹងប្រើជា ចន្ទឆាយា,ឆទន្ត សេតឆត្ត ឬស្វេតឆត្រ ដូច្នេះ ពុំត្រឹមត្រូវតាមសំយោគវិធានឡើយ, លើកលែងតែពាក្យជាគាថាឬកាព្យដែលមានសម្ផស្ស ត្រូវដកតម្រួតចេញ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ បំភាន់ដោយសំដី ដើម្បីនឹងយកទ្រព្យរបស់គេឆយកទ្រព្យគេ, ឆបោកប្រាក់**គេ ។ **ពាក្យ "ប្រាក់" ត្រូវបានកែតម្រូវពីពាក្យដើម "ប្រាក" ដោយហេតុថាពុំមានពាក្យ "ប្រាក" ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ចងកសត្វពាហនៈរួបព័ទ្ធឃ្លុំមាត់ជួសកន្លុះ ជួសបង្ហៀរឆច្រមុះកូនគោ បង្ខានមិនឲ្យបៅដោះ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- បសំ (បា.; សំ. ឆស ) ប្រាំមួយ (៦) ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- បសំ ឆមាស ( ឆ –មាស ) 'ប្រាំមួយខែ' ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- បសំ តាមសំយោគវិធាន ត្រូវតម្រួត ម ជា ឆម្មាស, ព្រោះ ឆ '៦' នេះកាលបើផ្សំនៅពីខាងដើមសព្ទដទៃ ត្រូវតែតម្រួតព្យញ្ជនៈខាងចុងនោះជាដរាប, ដូចជា ឆ + ទន្ត > ឆទ្ចន្ត 'ដំរីមានភ្លុក ៦ ព័ណ៌'; ឆ + វិធ > ឆព្វិធ '៦ប្រការ, ៦យ៉ាង' ជាដើម ។បើមានស្រៈនៅខាងចុងត្រូវចុះអាគមមកផ្សំ, ដូចជា ឆ + អង្គ > ឆឡង្គ 'អង្គ ៦ '។ល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ឧ សូរឮដោយទឹកហូរឬចាក់គ្រាប់អ្វីនីមួយតូចៗ មានស្រូវអង្ករជាដើម ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
អំពាន់ អំពាវ អំពាស អាំងយី អ្នកបាទ អ្នកយើង ក ខ គ ឃ ង ច ជ ឈ ញ ដ ឋ ឌ ឍ ណ ត ថ ទ ធ
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.