ញ
- ព្យញ្ជនៈទី៥ក្នុងវគ្គទី២ ជាសកដ្ឋាននាសិកដ្ឋានជៈ មានសំឡេងកើតក្នុងឋាន២គឺ ពិតាននិងច្រមុះ ។ ញ នេះខ្មែរប្រើបានសំឡេង២ គឺ ជាឃោសៈក៏បាន ជាអឃោសៈក៏បាន ដូចជា ញក, ញាតិ, ញៀត ជាដើមជាឃោសៈ; ញ៉ម, ញ៉ាម, ញ៉ាំង, ញ៉េះ, ញ៉ោះ ជាដើម ជាអឃោសៈ, កញ្ញា, សញ្ញា ( ―ក័ញ-ញ៉ា, ស័ញ-ញ៉ា ) ជាដើម ជាអឃោសៈ ។ កាលបើមានអក្សរតួដទៃរៀងពីខាងដើម ត្រូវតែតម្រួតតួឯងជា ញ្ញ ខានពុំបាន ដូចជា កញ្ញា, សញ្ញា, បញ្ញា, វិញ្ញាណ ។ ល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន ឈ្មោះឈើមានផ្លែប្រើជាថ្នាំឬជាអាហារ ស្លឹកក៏ប្រើជាអាហារបាន; ញមានពីរប្រភេទគឺ ញស្រុក មួយ, ញព្រៃ មួយ; ញព្រៃនឹងប្រើផ្លែឬស្លឹកជាអាហារពុំបានទេ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- គុ ដែលមានសណ្ឋានដូចផ្លែ ញដោះញ, ស្រ្តីដោះញ ( ប្រើចំពោះតែដោះស្រ្តី ) ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
អាំងយី អ្នកបាទ អ្នកយើង ក ខ គ ឃ ង ច ឆ ជ ឈ ដ ឋ ឌ ឍ ណ ត ថ ទ ធ ន ប ផ
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.