Skip to content

ផ្លូវ

  1. ន គន្លងសម្រាប់ដើរ, សម្រាប់ទៅមក; ចន្លោះ; លំអាន; តម្រាយ; ទំនង; ដំណើរ; លំនាំ; ហេតុ; វិធី ។ ល ។ ពាក្យនេះមានឈ្មោះនិងន័យច្រើនយ៉ាងណាស់ ដូចជា
    ផ្លូវគោក ផ្លូវលើគោក ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. ន ផ្លូវឆ្ការ ផ្លូវដែលគេគ្រាន់តែឆ្ការព្រៃចេញឲ្យទៅមកបានដោយស្រួល ។ ផ្លូវជើង ផ្លូវតូចដែលដើរទន្ទឹមគា្នមិនកើត ។ ផ្លូវត្រឡែងកែង ផ្លូវដែលបែកខ្វែងជាបីឬជាបួន ។ ផ្លូវទឹក ផ្លូវនាវាឬក្បូន ។ ផ្លូវធ្លា ផ្លូវសម្រាប់បររទេះគោឬរទេះក្របី ។ ផ្លូវបត់ ផ្លូវតែមួយដែលបត់កេលកុង ។ ផ្លូវបែក ឬ ផ្លូវបំបែក ផ្លូវដែលបែកចេញជាបីឬជាបួន ។ ផ្លូវហ្លួង ផ្លូវសម្រាប់ព្រះរាជាស្ដេចចេញចូល ឬផ្លូវធំសម្រាប់ហ្លួងសេ្ដចចេញពីក្នុងព្រះបរមរាជវាំងទៅកាន់ទីក្រៅក្រុង ( ច្រើនប្រើតែពីក្នុងបុរាណសម័យ ) ។ ល ។ ផ្លូវខុស, ផ្លូវត្រូវ ដំណើរឬអំពើ ខុស, ត្រូវ ។ ផ្លូវឆ្វេង, ផ្លូវស្ដាំ ផ្លូវខាងឆ្វេង, ខាងស្ដាំ; ព. ប្រ. ផ្លូវខុស, ផ្លូវត្រូវ ។ ផ្លូវជំនួញ ផ្លូវដែលនាំជំនួញទៅមក ឬមុខការរបរខាងជួញ ។ ផ្លូវសួគ៌ ផ្លូវនរក កុសល, អកុសល ដែលនាំសត្វឲ្យទៅកើតក្នុងឋានសួគ៌, ក្នុងនរក ។ ផ្លូវបុណ្យ, ផ្លូវបាប បុណ្យ, បាប ដែលទុកដូចផ្លូវនៃសេចក្ដី សុខ, ទុក្ខ ឬល្អ, អាក្រក់ ។ ផ្លូវស្លាប់, ផ្លូវរស់ ហេតុឬដំណើរដែលនាំឲ្យស្លាប់, ឲ្យរស់ ។ ផ្លូវសេចក្ដី ដំណើរសេចក្ដី ។ ល ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

វិញ វត្ថុ យ៉ាង អ្វី រក ជាង ទេ អំពី ឃើញ ប្រាក់ ព្រម ផ្ដល់ ន័យ ពីរ បើ អនុវត្ត ជើង ដៃ ចាប់ គួរ ខ្មែរ វា ជាមួយ កាន់

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.