រក
- កិ សង្វាតឬស្វែងឲ្យចួប, ឲ្យប្រទះ, ឲ្យឃើញ, ឲ្យបានដូចបំណងរកគោ, រកទិញស្រូវ, រកទ្រព្យ, រកឧស ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ពឹងគេ, ស្ដីគេរកគេឲ្យជួយប្រក់ផ្ទះ, រកគេមកដេកកំដរ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ រកខុសរកត្រូវ ពិនិត្យឲ្យឃើញខុសត្រូវ ។ រកខ្យល់ ឬ រកខ្យល់រកដង្ហើម ត្រដរប្រឹងឲ្យមានខ្យល់ដង្ហើម, ខំប្រឹងត្រដរដកដង្ហើម ។ រកគ្នា ស្វែងឲ្យបានគ្នា, ស្វែងឲ្យបានចួបគ្នា ។ រកដើមរកចុង ពិនិត្យសង្កេតឲ្យឃើញដើមឃើញចុង ។ រកទោស សង្កេតឲ្យឃើញទោស ។ រកប្រពន្ធ ស្វែងឲ្យបានប្រពន្ធ, ស្ដីប្រពន្ធ ។ រកប្រាក់គេ សុំប្រាក់គេ; ខ្ចីប្រាក់គេ ។ រកពុត សង្កេត, ពិនិត្យ ឲ្យឃើញពុត; ដេញពុត ។ រកពុទ្ធោ លាន់មាត់រកព្រះពុទ្ធថា ពុទ្ធោ ! , ពុទ្ធោ ពុទ្ធោ ! , ឱ ពុទ្ធោ !, ឱ ពុទ្ធោ ពុទ្ធោ !, ពុទ្ធោអើយ !, ឱ ពុទ្ធោអើយ ! ( —អើ្ហយ ) ។ រកមុខ សង្កេតឬបញ្ជាក់ឲ្យឃើញមុខ, ឲ្យស្គាល់មុខ ។ រកស៊ី ប្រកបកិច្ចការឲ្យបានទ្រព្យធន, ប្រឹងធ្វើរបរចិញ្ចឹមជីវិត ។ រកហេតុ ឬ រករឿង សន្សំ, ពិនិត្យ, សង្កេត ស្វែងឲ្យឃើញហេតុ ឬ ឲ្យកើតបានជារឿង, ឲ្យឃើញដំណើរ ។ ល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
បុគ្គល ច្បាប់ ជាតិ ពេល ឥត អស់ ថ្ងៃ តូច វិញ វត្ថុ យ៉ាង អ្វី ជាង ទេ អំពី ឃើញ ប្រាក់ ព្រម ផ្ដល់ ផ្លូវ ន័យ ពីរ បើ អនុវត្ត
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.