វត្ថុ
[វ័ត-ថុ]- ន ( បា.; សំ. វស្តុ, សំ. ក្ល. ពស្តុ; ប្រើឃ្លាតក្លាយមកជា ភ័ស្តុ ) របស់ជាទីតាំង; លំនៅ; ទី; ទីដី; ចម្ការ; ទ្រព្យ; អីវ៉ាន់; រឿង; រឿងនិទាន; ហេតុ; ដើមហេតុ; ដំណើរសេចក្ដី; ខ្លឹម, ខ្លឹមសារ; គុណសម្បត្តិ; ព្រះរត្នត្រ័យ ។ ល ។ខ្ញុំមកដៃទទេ ឥតមានវត្ថុអ្វីផ្ញើអ្នកទេ ! ។ វត្ថុកាម សេចក្ដីប្រាថ្នាឬចំណង់ចំពោះត្រង់វត្ថុដែលនាំចិត្តឲ្យរីករាយ ។ វត្ថុទេវតា ទេវតាដែលអាស្រ័យនៅនាផ្ទះលំនៅ ឬនៅទីដីចម្ការច្បារដំណាំរបស់មនុស្ស ។ វត្ថុនិយម ( –យំ ) ការកំណត់ធម្មតារបស់វត្ថុ; សេចក្ដីកំណត់តាមហេតុ ។ វត្ថុសម្បទា (–ស័ម-ប៉ៈ–) ការគ្រប់គ្រាន់ដោយគុណសម្បត្តិ ។ វត្ថុស្វាធ្យាយ ការរៀនទន្ទេញចំណាំឲ្យស្គាល់វត្ថុផ្សេងៗ ( ម. ព. ស្វាធ្យាយ ផង ) ។ ល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
ឈើ ដំណើរ ដី បុគ្គល ច្បាប់ ជាតិ ពេល ឥត អស់ ថ្ងៃ តូច វិញ យ៉ាង អ្វី រក ជាង ទេ អំពី ឃើញ ប្រាក់ ព្រម ផ្ដល់ ផ្លូវ ន័យ
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.