មេ
- ន ម្ដាយ ( ចំពោះតែសត្វតិរច្ឆាន ) : មេក្របី, មេគោ, មេមាន់, មេសេះ . . . ។ ដំរីញី, ទោះបីនៅតូចពុំទាន់មានកូន, គេច្រើនហៅថា មេ ។ ពាក្យសម្រាប់ហៅស្រ្តីដែលក្មេងជាងឬដែលតូចទាបជាង, ដោយសេចក្ដីស្និទ្ធស្នាលឬស្មោះស្មើទៅរក, ហៅចេញចំឈ្មោះថា មេនេះ, មេនោះ ( ដូចជាហៅថា មេ ក, មេ ខ . . . ); ឬមិនចេញចំឈ្មោះគ្រាន់តែថា មេនុ៎ះ, មេហ្នឹង; ពុំនោះហៅដោយទ្រគោះចេញសម្ដីថា មេ . . . ក៏មាន ( អ្នកខ្លះប្រើពាក្យ មេ នេះក្លាយទៅ មី ក៏មាន ) ។ របៀបរាប់បំបែកព្យពា្ជនៈផ្សំនឹងស្រៈតាមលំដាប់ដូចជា : មេកកា, មេកក៑, មេកង, មេកច, មេកញ, ជាដើម ។ មនុស្ស, សត្វឬអ្វីៗដែលជាធំ, ជាប្រធាន, ជាចម្បងលើគេ ដូចជា : មេកង មេរបស់ពួកមួយៗ ។ ឋានន្តរស័ក្ដិសម្រាប់អាជ្ញាកត់ពន្ធ មានស័ក្តិចុះបន្ទាប់ពីអាជ្ញាហ្លួងមក : មេកងពន្ធស្រូវ, មេកងពន្ធទាស ( មានតែក្នុងសម័យពីដើម ) ។ មេកាព្យ ក្បួនឬបែបប្រាប់របៀបតែងកាព្យ ។ មេការ អ្នកដែលជាមេលើកិច្ចការនីមួយៗ ។ ឈ្មោះក្រុមអ្នករាជការ ជាងឈើក្នុងព្រះបរមរាជវាំង : ក្រុមមេការ, មន្ត្រីមេការ ។ ឈ្មោះក្រសួងសម្រេចកិច្ចការហត្ថកម្មផ្សេងៗខាងលើកថ្នល់, សង់ស្ពាន, សង់ផ្ទះ . . . ក្នុងកម្ពុជរដ្ឋសព្វថ្ងៃនេះ : ក្រសួងមេការ, លោកចាងហ្វាងមេការ ។ មេកោយ គ្រាប់អង្គញ់ដែលដាំជាមេ និងគ្រាប់ដែលជាកោយសម្រាប់បោះឬបាញ់ ។ ព. ប្រ. ពួកអ្នកដែលមាននាទីធំតូចតាមលំដាប់គ្នា, គេតែងនិយាយថា : ធ្វើការត្រូវស្ដាប់មេកោយ ឬថា ចាត់ការឲ្យមានមេមានកោយ ។ មេក្រាន មេចង្ក្រាន គឺមេគ្រួឬមេផ្ទះមួយៗរបស់ពួកព្នង គឺខ្មែរលើសព្វថ្ងៃនេះ ។ មេក្រុម ឬ មេគណៈ អ្នកដែលជាប្រធានលើក្រុមឬពួកមួយៗ ។ មេខូច មេនាំគេឲ្យខូចដូចខ្លួនផង ។ មេខ្លោង មេដំរីដែលមានមាឌធំសម្បើមជាប្រធានលើហ្វូង ។ ព. ប្រ. មនុស្សដែលមានរូបរាងធំខ្ពស់ជ្រងោ កាលបើដើរចេញទៅណាឃើញចង្រ្គោងជាងគេរាល់គ្នា ។ មេគណ ( —មេគន់ ) មន្ត្រីសង្ឃដែលមានសមណស័ក្តិខ្ពស់ជាងអនុគណគ្រប់ស្រុកក្នុងខែត្រ ។ មេគណក្រុង មេគណក្នុងក្រុង ។ មេគយ អធិបតីក្នុងរាជការគយ ។ មេគ្រែ ឈើបួនកំណាត់ដែលផ្គុំភ្ជាប់នឹងជើងគ្រែ ។ មេចង្ហាន់ ស្ត្រីអ្នកផ្គង់ចង្ហាន់ ។ មេចោរ ចោរដែលជាប្រធានលើអស់ចោរក្នុងពួកណាមួយ ។ ពាក្យជេរឬបញ្ចោរស្ត្រីដោយទុកដាក់ថា ជាចោរឬថាដូចជាចោរ; ឬក៏ប្រើជាពាក្យសាមញ្ញច្រឡោះបោះជេរលេងប្រឡែងទៅរកស្ត្រីដែលស្និទ្ធស្នាល ដោយស្មោះស្មើក៏មាន : មេចោរខូច ! , មេចោរអន្ដរធាន ! . . . ។ មេជើង មេម្រាមជើង គឺម្រាមជើងដែលធំជាងគេ ។ មេដែក ដែកមួយប្រភេទដែលស្រូបដែកដទៃបាន ។ មេដៃ មេម្រាមដៃ គឺម្រាមដៃដែលធំជាងគេ ។ មេដំបូល មេរបស់ដំបូល គឺឈើដែលដាក់បណ្ដោយលើក្បាលសសរទ្រូងឬលើចុងជើងគក ។ មេទ័ព មេរបស់កងទ័ព គឺមន្ត្រីដែលជាអធិបតីត្រួតត្រាពួកទ័ព ។ មេទាហាន មន្ត្រីដែលមានអំណាចត្រួតត្រាលើពួកទាហានមានកំណត់ចំនួនប៉ុណ្ណោះៗ ក្នុងបន្ទាយមួយៗឬក្នុងក្រុមមួយៗ ។ មេទឹក ទឹកអន្លង់ជាដើមសម្រាប់បើក, បង្ហូរឬបាចដាក់ស្រែ ។ មេបទ អ្នកដែលជាមេបើកបទពំនោលល្ខោន ឬជាមេតាំងផ្ដើមមុនក្នុងការសូត្របទឬច្រៀង ។ មេបន្ទុក អ្នកដែលជាប្រធានក្នុងការទទួលរងបន្ទុក ( អ្នកចិញ្ចឹមរក្សាគេ ) ។ មេផ្ទះ ស្ត្រីដែលជាប្រធានក្នុងការចាត់ចែងកិច្ចការក្នុងផ្ទះ ( ប្រពន្ធ ) ។ មេពាក្យ ពាក្យដែលរៀបរៀងជាមេតាមលំដាប់អក្សរ ( ដូចយ៉ាងរបៀបពាក្យក្នុងវចនានុក្រមនេះ ) ។ មេព្រើល មេនាំគេឲ្យព្រើល ។ មេព្រៃ ឈ្មោះក្រុមរាជការត្រួតត្រាខាងឈើព្រៃចម្រើនប្រយោជន៍ក្នុងរដ្ឋមណ្ឌល : ក្រុមមេព្រៃ, រាជការមេព្រៃ ។ មេលេខ ឬ មេនព្វន្ត ពាក្យដែលចងជាមេទន្ទេញចំនួនសំខ្យាមានវិធីផ្សំជាដើម សម្រាប់ប្រើក្នុងវិជ្ជានព្វន្ត ។ មេវត្ត ចៅអធិការវត្ត : លោកមេវត្ត ។ មេសូត្រ ពាក្យដែលចងជាមេទន្ទេញប្រាប់វិធីវេយ្យាករណ៍បាលីសម្រាប់ប្រើក្នុងការរៀនបាលីភាសា ( ខាងវេយ្យាករណ៍សំស្ក្រឹតបែបបុរាណ ក៏មានមេសូត្រដែរ ) ។ មេស្រុក ឬ មេឃុំ មន្ត្រីជាអធិបតីក្នុងឃុំ គឺពញារក្សាភិបាល ( ក្នុងសម័យឥឡូវហៅថា នាយសង្កាត់ . . . ) ។ មេស្រែ អ្នកដែលកាន់កាប់រក្សាស្រែព្រះកេរ្តិ៍ឬអ្នកដែលមានស្រែច្រើនជួលឲ្យគេធ្វើ ។ មេអ្នកបាអ្នក ( ព. សា. ) មនុស្សដែលមានអានុភាពស្មើនឹងគេរាល់គ្នា ឥតមានអ្នកណាសន្មតទុកដាក់ឲ្យជាប្រធានលើគេទេ ក៏ស្រាប់តែចេញទែង សម្តែងអាការជាអ្នកត្រួតត្រាហែហៃលើគេក្នុងកិច្ចការអ្វីមួយ គឺតាំងខ្លួនឯងជាមេជាបាលើអ្នកទាំងអស់ ។ ល ។ ព្រះមេ ( ព. ប្រ. ) ស្រូវ, អង្ករ, បាយ ( ហៅដោយទុកដាក់ថាជាមេនៃអាហារ ) ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
ផ្សំ សំពត់ ស្មើ ស្លឹក ប្រយោជន៍ ក្រុម ឯង សម្រេច គ្រប់គ្រង លក់ ត្រឹម សរសេរ ហេតុ សំឡេង ពុទ្ធ សម សម័យ កិច្ចសន្យា ស្ត្រី ស្រី រក្សា សា ចូរ លែង
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.