Skip to content

ឯង

[អែង]
  1. បុ អ្នក ។ ពាក្យសម្រាប់ហៅមនុស្សក្មេងជាងឬតូចទាបជាង ក្នុងទីចំពោះមុខ
    ឯងទៅណា ? ; ឯងទាំងអស់គ្នា កុំអាលទៅណា ! ។ អាឯង ព. សា. ប្រើជា អាអ្ហែង; ហងឯង ព. សា. ប្រើជា អ្ងែង, និយាយថា អាអ្ហែងទៅណា?; អ្ងែងមកពីណា ? ( សម្រាប់ប្រើក្នុងការនិយាយស្ដីធម្មតាឬក្នុងរឿងប្រលោមលោកជាដើម ) ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. និ ចំពោះខ្លួន, ផ្ទាល់ខ្លួន, លើខ្លួន, ពីខ្លួន, ពីទំនើងខ្លួន
    ខ្លួនឯង, ឯកឯង, ម្នាក់ឯង ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  3. និ ដែលជារបស់ខ្លួន
    របស់ឯង, គ្នាឯង ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  4. និ ស្រាប់, ស្រេចស្រាប់; តាមសញ្ជាតិ, តាមធម្មតា; ដែលមិនបាច់ធ្វើ, មិនបាច់ទិញជាដើម
    ត្រពាំងកើតឯង, ឈើដុះឯង, របស់បានឯង, ចេះឯង; ការនុះវាឯងៗទេ ! ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  5. និ មែន, ពិត, មែនពិត, គត់; ហោង
    ដូច្នោះឯង, នុ៎ះឯង; តែប៉ុណ្ណេះឯង ។ ល ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

ខ្ញុំ ស៊ី សិទ្ធិ គិត តំបន់ ចំណាយ ផ្សំ សំពត់ ស្មើ ស្លឹក ប្រយោជន៍ ក្រុម សម្រេច គ្រប់គ្រង លក់ ត្រឹម សរសេរ មេ ហេតុ សំឡេង ពុទ្ធ សម សម័យ កិច្ចសន្យា

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.