ខែ
- ន រាសីដែលចែកចេញពីក្នុងឆ្នាំនីមួយៗ តាមដំណើរព្រះចន្ទ ឬ ដំណើរព្រះអាទិត្យមាន ១២ រាសី; ក្នុងរាសីនីមួយៗមាន ២៨, ២៩, ៣០ ឬ ៣១ ថ្ងៃ ហៅថា ខែ ។ ឯខែទាំង ១២ តាមចន្ទគតិ គឺ មិគសិរ ទី ១, បុស្ស ទី ២, មាឃ ទី ៣, ផគ្គុណ ទី ៤, ចេត្រ ទី ៥, ពិសាខ ទី ៦, ជេស្ឋ ទី ៧, អាសាធ ទី ៨, ស្រាពណ៍ទី ៩, ភទ្របទ ទី១០, អស្សុជ ទី ១១, កត្តិក ទី ១២ ។ កាលណាបើដាក់ថ្ងៃ ខែ ជាលេខ ត្រូវសរសេរលេខ ១ ជាជំនួសខែ មិគសិរ លេខ២ ជាជំនួសខែ បុស្ស ។ ល ។ ខែ អាសាធ ជួនកាលមាន ២ ដង មុនឈ្មោះ បឋមាសាធ ក្រោយឈ្មោះ ទុតិយាសាធ; បើយកលេខប្រើជាជំនួសខែ បឋមាសាធ ត្រូវដាក់លេខ ៨ ក្រោមសូន្យ ( ᧠ ), ខែ ទុតិយាសាធ ត្រូវដាក់លេខ ៨ ពីរតម្រួតលើគ្នា ( ᧰ ) ។ ចន្ទមណ្ឌល ក្នុងអាកាសក៏ហៅថា ខែ ដែរសំពះព្រះខែ, ខែរះ, ខែលិច ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
សំដៅ នាំ ផ្នែក តាំង កាត់ ត្រង់ ធម៌ ជាប់ ញ៉ាំង ខ្លាំង ដទៃ ឮ មុន ចុង គ្រប់ ការងារ ពេញ និយម សកម្មភាព កម្ម គប្បី ភាសា ផ្លែ រាង
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.