Skip to content

កាត់

  1. កិ ( សំ. បា. កឌ ( ក័ឌ ) "ហែក, ផ្ដាច់,..." ) ផ្ដាច់ដោយប្រដាប់មានមុខមុតមានកន្ត្រៃ, រណារជាដើម
    កាត់ឈើ, កាត់សក់, កាត់សំពត់ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. គុ ដែលកើតអំពីមាតាបិតាជាតិទីទៃពីគ្នា ឬ អំពីមេបាដែលមានជាតិ ឬ ទ្រង់ទ្រាយទីទៃពីគ្នា
    កូនកាត់, កូននេះកាត់ទៅខាងម្តាយ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  3. កិ ឆេះ; ដែលឆេះ : ឧសនេះកាត់ល្អ ។ ព. ផ្ទ. ក្លិត ឬ ក្លេត ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  4. កិ ( ព. ប្រ. ) ដើរតម្រង់, សំដៅឆ្ពោះ ( ហាក់ដូចគេកាត់ផ្ដាច់ចំកណ្ដាលអ្វីៗ ) : កាត់ភូមិកាត់ស្រុក, កាត់ភក់កាត់ជ្រាំ, កាត់ពីនាយធ្លាក់អាយ ។ ឆ្លើយកាត់ឆ្លើយស្កាត់ពាក្យសម្ដីដែលគេសួរ ឬគេនិយាយមិនទាន់ចប់ ។ និយាយកាត់គេ និយាយស្ទាក់ពាក្យគេ, និយាយស្កាត់សម្ដីរបស់គេក្នុងពេលដែលគេកំពុងនិយាយ ។ និយាយកាត់ៗ និយាយសង្ខេបទ្រួសៗ ដោយលើកឡាត់ចោលខ្លះ ។ ផ្លូវកាត់, ផ្លូវមិនវាង, ផ្លូវខ្លីដើរឆាប់ដល់ ។ ល ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

កូន សព្ទ ចំនួន ពុំ ខុស ស្រុក ជន ទុក សំដៅ នាំ ផ្នែក តាំង ត្រង់ ធម៌ ជាប់ ញ៉ាំង ខ្លាំង ដទៃ ឮ ខែ មុន ចុង គ្រប់ ការងារ

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.