Skip to content

តាំង

  1. កិ តម្កល់, ដាក់ឲ្យជារបៀប, ចាប់ផ្ដើមធ្វើ, ឋិតនៅ, ផ្គត់ផ្គង់អាត្មា, ផ្ចង់... ។ តាំងខ្លួន ផ្គត់ផ្គង់ខ្លួនឲ្យមានផ្ទះលំនៅ ទ្រព្យធន កេរ្ដិ៍ឈ្មោះ... ។ តាំងងារ ឲ្យងារ ។ តាំងចិត្ត ផ្ចង់តម្រង់ចិត្ត, ផ្គងចិត្ត ។ តាំងតុ ដាក់របស់ផ្សេងៗជារបៀបមានលំអ សម្ងាចឲ្យមហាជនមើល ។ តាំងទ័ព កជាកងទ័ព ។ តាំងធម៌ ចាប់ផ្ដើមសូត្រធម៌ចេញថាមុនគេ ។ តាំងធ្វើ ចាប់ធ្វើ ។ តាំងភ្នាល់ ផ្ដើមការភ្នាល់គ្នាដោយដាក់ក្រយាតំណាំង ។ តាំងរបស់ ដាក់របស់សម្ងាចឲ្យមហាជនមើល ។ តាំងស្មារតី ផ្ចង់, ប្រុងស្មារតី ។ តាំងហាង បង្កើតហាងដាក់ទំនិញលក់ ។ ល ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. ន តុតូចទាប សម្រាប់អង្គុយឬថ្កល់អ្វីៗ
    តាំងតម្កល់សៀវភៅ; គ្រែតាំង (គ្រែនិងតាំង) ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  3. ន ទួលក្នុងដងព្រៃ; លុះចំណេរកាលតមកគេកាប់ឆ្ការព្រៃ គាស់រាន ធ្វើជាភូមិលំនៅ ឬគេកសាងជាវត្តអារាមលើទួលនោះ គេហៅភូមិឬវត្តនោះថា តាំង តាមឈ្មោះដើម ដូចជា តាំងក្រសាំង, តាំងគោក, តាំងផ្លោច ជាដើមក្នុងប្រទេសកម្ពុជាយើង ។ ម. ព. ក្រាំង, ខ្នារ ន., ព្នៀត, រលាំង, អង្គ ន. (ព. បុ.) ទៀតផង ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

មាត់ កូន សព្ទ ចំនួន ពុំ ខុស ស្រុក ជន ទុក សំដៅ នាំ ផ្នែក កាត់ ត្រង់ ធម៌ ជាប់ ញ៉ាំង ខ្លាំង ដទៃ ឮ ខែ មុន ចុង គ្រប់

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.