Skip to content

ត្រង់

  1. គុ ទីទៃពីវៀច ។ ដែលឃ្លាតចាកពីទី១ទៅកាន់ទី ១ ឥតងាកឥតបែរទៅខាងណា ទាល់តែដល់ទៅទីនោះឬដែលមានចុងមានគល់រត់ល្បត់ដូចវាយបន្ទាត់
    ផ្លូវត្រង់, ចិត្តត្រង់ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. គុ ប្រើជា កិ. វិ. ក៏បាន
    និយាយត្រង់, ប្រាប់ត្រង់ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  3. ន ឈ្មោះពេលសន្មតដោយព្រះអាទិត្យចរមកចំពីលើ គឺម៉ោង ១២ ថ្ងៃ ។ លោកឆាន់ត្រង់ គឺភិក្ខុសាមណេរដែលឆាន់ក្នុងវេលាថ្ងៃជិតត្រង់ ។ ថ្ងៃត្រង់ គឺវេលាព្រះអាទិត្យឋិតនៅចំភាគកណ្ដាល ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  4. អានិ ចំ, ចំពោះ, សំដៅចំ, នា
    វាយត្រូវត្រង់ឆ្អឹងខ្នង ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

សព្ទ ចំនួន ពុំ ខុស ស្រុក ជន ទុក សំដៅ នាំ ផ្នែក តាំង កាត់ ធម៌ ជាប់ ញ៉ាំង ខ្លាំង ដទៃ ឮ ខែ មុន ចុង គ្រប់ ការងារ ពេញ

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.