Skip to content

ដាក់

  1. កិ បន្ទាបចុះ, តម្កល់លើទី
    ដាក់អម្រែក, ដាក់សៀវភៅលើតុសរសេរ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. កិ រមូលរអាក់រអើ ដោយបរិភោគផ្លែឈើដែលមានរសជូរចត់ ។ ថយអំណាច, ថយទ្រព្យ ។ ដាក់ការឲ្យធ្វើ ប្រគល់ការឲ្យធ្វើ ។ ដាក់ខ្លួន បន្ទន់ខ្លួន, ថយរាសី ។ ដាក់គុក កាត់ទោសឲ្យជាប់គុក ។ ដាក់ចិត្ត ផ្គង, តម្រង់ចិត្ត ។ ដាក់មុខចុះ សំយុងមុខចុះ ។ ដាក់រទេះ ដោះគោឬក្របីចេញពីនឹមហើយចតរទេះ ។ ដាក់រាជ្យ ឈប់លែងសោយរាជ្យ ។ កំញើញដាក់ កំញើញទៅរក។ ក្រញូវដាក់ ធ្វើមុខក្រញូវទៅរក។ ក្រញើតដាក់ ពោលពាក្យក្រញើតទៅរក ។ ក្រឡូវដាក់ សម្ដែងអាការក្រឡូវទៅរក។ ញញឹមដាក់ ញញឹមទៅរក។ បោលដាក់ បោលសំដៅត្រង់ទៅរក។ ស្ដោះដាក់ ស្ដោះទឹកមាត់លើ, ស្ដោះទឹកមាត់ទៅក្នុង ។ ល ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  3. កិ រង៉ាប់រងើ, ក្អួតចង្អោរ ព្រោះស៊ីផ្លែឈើចំពួកខ្លះច្រើនហួសពេក
    អាទូច, ឯងកុំស៊ីផ្លែបង្គៅហ្នឹងច្រើនពេក ក្រែងវាដាក់ !
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

និយាយ ប្រទេស កា អាច មុខ ចុះ កំណត់ ចូល ភាព ធំ រដ្ឋ រួម ពួក ក្រោម ឆ្នាំ សត្វ គ្រឿង ចំពោះ មើល ឈើ ដំណើរ ដី បុគ្គល ច្បាប់

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.