Skip to content

ចុះ

  1. កិ ទៅពីទីខ្ពស់កាន់ទីទាបឬពីទីលើកាន់ទីក្រោម
    ចុះពីលើផ្ទះ, ចុះទូក ។ ចុះរាក គឺរាករូសខ្លាំង ។ ចុះចាញ់ គឺទទួលព្រមចាញ់ហើយលុះនៅក្នុងអំណាចគេ ។ ចុះចិត្ត គឺស៊ប់ចិត្ត, ស្លុងចិត្ត ។ ចុះចូល គឺបាក់បបព្រមចូលជាចំណុះ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. និ ពាក្យសម្រាប់និយាយផ្សំជាជំនួយពាក្យឆ្ងល់ពាក្យសួរបញ្ជាក់; ប្រើរៀងពីខាងដើម ដូចជា ចុះគេថាម៉េច? ចុះបើយកនុ៎ះវិញតើបានឬទេ? ចុះឯងមិនទៅទេឬ? ; ប្រើបែបនេះ ត្រូវរៀងពីខាងដើម ។ ប្រើក្នុងការបង្គាប់, ការបើកសិទ្ធិឲ្យ, ការបើកឱកាសឲ្យ ត្រូវប្រើរៀងត្រង់ខាងចុងបំផុត ដូចជា ទៅចុះ!, មកចុះ!, ហ៏ យកចុះ! យកណាមួយក៏យកចុះ! ឲ្យគេចូលមកចុះ! ។ល។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

នូវ ខ្លួន កើត ផង កិច្ច យក ទទួល និយាយ ប្រទេស កា អាច មុខ កំណត់ ចូល ភាព ធំ រដ្ឋ រួម ដាក់ ពួក ក្រោម ឆ្នាំ សត្វ គ្រឿង

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.