រដ្ឋ
[រ័ត, បើប្រើជាបទសមាសរៀងជាខាងដើមសព្ទឯទៀត អ. ថ. រ័ត-ឋៈ]- ន ( បា. សំ. រាឞ្រ្ត ) ដែន, ប្រទេស; អ្នកនៅក្នុងដែន, រាស្ត្រ, ប្រជាជន ។ រដ្ឋកម្ម, រដ្ឋការ, រដ្ឋកិច្ច ឬ រដ្ឋក្រឹត្យ ការឬកិច្ចសម្រាប់ដែនឬសម្រាប់ប្រទេស, កិច្ចការរបស់រាស្ត្រ ។ រដ្ឋធម្មនុញ្ញ ឬ រដ្ឋធម្មនូញ្ញ ច្បាប់បញ្ញត្តសម្រាប់ប្រទេសនីមួយៗ, ច្បាប់ទុកជាគោលចារឹកក្នុងការគ្រប់គ្រងរដ្ឋនីមួយៗដែលសភាបានបញ្ញត្តតែងតាំងឡើង ។ រដ្ឋធានី ទីក្រុងធំរបស់ប្រទេសនីមួយៗ ជាទីតាំងនៃរដ្ឋាភិបាលឬជាទីនៅនៃប្រមុខរបស់ប្រទេស ។ រដ្ឋនាយក ឬ រដ្ឋាធិបតី, រដ្ឋាភិបាល អ្នកត្រួតត្រាដែន, អ្នកគ្រប់គ្រងរក្សាប្រទេស ( តំណាងក្សត្រិយ៍ទ្រង់រាជ្យ ); ព្រះរាជា ។ រដ្ឋបាល អ្នករក្សាដែនឬប្រទេស; ក្រសួងរាជការកាន់កាប់កិច្ចការក្នុងប្រទេស ជាគូគ្នានឹងតុលាការ : មន្រ្តីខាងរដ្ឋបាល, ក្របខ័ណ្ឌខាងរដ្ឋបាល ។ រដ្ឋបាលន៍ ការរក្សាដែនឬប្រទេស ។ រដ្ឋបុរស បុរសអ្នកទំនុកបម្រុងប្រទេស, បុរសអ្នកមានចំណេះចេះរក្សាប្រទេស ។ រដ្ឋប្បវេណី ( រ័ត-ឋ័ប-ប៉ៈវេនី ) បវេណីសម្រាប់ដែន; ឈ្មោះច្បាប់បញ្ញត្តអំពីដំណើរកិច្ចការនិងសណ្ដាប់ធ្នាប់របៀបរបបផ្សេងៗ តាមបវេណីរបស់ប្រជាជនក្នុងប្រទេសដែល នៅក្នុងឱវាទនៃរាជបញ្ញត្តិ ។ រដ្ឋប្រសាន្តិភាព ឬ រដ្ឋសន្តិភាព ការស្ងប់ដែលមានក្នុងដែន, សេចក្ដីសុខសាន្តរបស់ប្រជាជន ។ រដ្ឋប្រសាសន៍ ការប្រិតប្រៀនប្រជាជនឲ្យស្ថិតនៅក្នុងអំណាចច្បាប់, ការគ្រប់គ្រងប្រទេស ។ រដ្ឋប្រសាសនន័យ ឬ រដ្ឋប្រសាសនោបាយ ការដឹកនាំឬឧបាយណែនាំឲ្យប្រជាជនស្ថិតនៅក្នុងអំណាចច្បាប់; វិជ្ជាឬបែបបទជាគោលចារឹកសម្រាប់គ្រប់គ្រងប្រទេស ។ រដ្ឋប្រហារ ការចាប់ចងរំលំអ្នកគ្រប់គ្រងរដ្ឋដែលខ្លួនមិនពេញចិត្ត ដើម្បីកាន់កាប់អំណាចខ្លួនឯង, អំពើរបស់អ្នកកាន់កាប់អំណាច ដែលទម្លាយបង់ចោលនូវរបបគ្រប់គ្រងរដ្ឋ ដើម្បីឡើងកាន់កាប់អំណាចខ្លួនឯងវិញ ដោយខ្លួនមិនពេញចិត្តចំពោះរបៀបគ្រប់គ្រងពីមុន : ធ្វើរដ្ឋប្រហារ ។ រដ្ឋមណ្ឌល មណ្ឌលរបស់ដែន, ប្រទេសទាំងមូល ។ រដ្ឋមន្ត្រី មន្ត្រីអ្នកទំនុកបម្រុងស្រុកទេស, មន្ត្រីដែលនាយកអ្នកកាន់អំណាចនីតិប្រតិបត្តិ បានជ្រើសរើសឡើងដើម្បីត្រួតត្រាមុខតំណែងរាជការធំៗ របស់រដ្ឋ : រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, រដ្ឋមន្ត្រីក្រសួងធម្មការ; ការប្រឹក្សាអំពីការរក្សាឬទំនុកបម្រុងប្រទេស ។ រដ្ឋលេខាធិការ លេខាធិការរបស់រដ្ឋគឺមន្ត្រីជាន់ខ្ពស់ដែលមានមុខតំណែងជារដ្ឋមន្រ្តី ។ រដ្ឋលេខាធិការដ្ឋាន ទីស្ដីការនៃរដ្ឋលេខាធិការ ។ រដ្ឋវាសី អ្នកនៅក្នុងរដ្ឋ, អ្នកអាស្រ័យនៅក្នុងដែន ( ឥត្ថី. រដ្ឋវាសិនី ) ។ រដ្ឋសភា ទីប្រជុំប្រឹក្សាការសម្រាប់ប្រទេស; សាលាសម្រាប់ប្រជុំប្រឹក្សាការទំនុកបម្រុងឬគ្រប់គ្រងរក្សាស្រុកទេស ។ រដ្ឋសភាធីបតី ឬ រដ្ឋសភានាយក អធិបតីនាយកនៃរដ្ឋសភា ។ រដ្ឋសីមា ព្រំប្រទល់របស់រដ្ឋ គឺទីខណ្ឌនៃដែនដីរបស់រដ្ឋដែលនៅជិតជាប់គ្នា ។ រដ្ឋាករ អាកររបស់រដ្ឋ; កន្លែងរាជការទទួលបន្ទុកខាងហូតពន្ធដារផ្សេងៗ ។ល។ ប្រើជាបទសមាសរៀងខាងចុងសព្ទដទៃក៏បាន ដូចជា កម្ពុជរដ្ឋ ( —រ័ត ) ដែនកម្ពុជា, ប្រទេសខ្មែរ ។ ចុល្លរដ្ឋ ( ចុល-ល៉ៈរ័ត ) ដែនឬប្រទេសតូច ។ មហារដ្ឋ ដែនឬប្រទេសធំ ។ សាន្តិរដ្ឋ ដែនឬប្រទេសដែលមានសេចក្ដីសុខសាន្ត ។ ល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
យក ទទួល និយាយ ប្រទេស កា អាច មុខ ចុះ កំណត់ ចូល ភាព ធំ រួម ដាក់ ពួក ក្រោម ឆ្នាំ សត្វ គ្រឿង ចំពោះ មើល ឈើ ដំណើរ ដី
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.