Skip to content

រួម

  1. កិ ផ្សំបញ្ចូលគ្នា; ចូលគ្នា; ប្រមូលឲ្យមូលគ្នា; មូលមួយនឹងគ្នា
    រួមសេចក្ដី; ដាក់រួមគ្នា, ធ្វើការរួមគ្នា ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. កិ រួមគំនិត, រួមចិត្ត ចូលគំនិតគ្នា ។ រួមដៃគ្នា ចូលដៃគ្នា ។ រួមដំណេក, រួមដំណេកបង្គុយ, រួមបវេណី ធ្វើមេថុនសេវនៈ ។ រួមរ័ក ( ស. រ្វ់មរ័ក អ. ថ. រួមរ៉ាក់ "រួមស្រឡាញ់" ) រួមសេចក្ដីស្រឡាញ់ គឺរួមស្នេហារបស់បុរសស្ត្រី ។ រួមរក្ស ឬ —រក្សា រួមគ្នារក្សា, ជួយរក្សាគ្នា ។ រួមសុខទុក្ខ រួមចិត្តគំនិតទទួលសុខទុក្ខផងគ្នា ( ច្រើននិយាយតែពីស្វាមីភរិយា ); ប្រើសំដៅសេចក្ដីថា "រួមបវេណី" ក៏មាន ។ រួមសំវាស ( —ស័ងវ៉ាស ) រួមលំនៅ, រួមកិច្ចការ; រួមសង្ឃកម្ម ( សម្រាប់បព្វជិត ); នៅរួមគ្នា ( របស់ស្វាមីភរិយា ); រួមបវេណី ។ រួមស្នេហា ស្រឡាញ់គ្នាស្មើចិត្ត ( របស់បុរសស្ត្រី ) ។ ល ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

ទទួល និយាយ ប្រទេស កា អាច មុខ ចុះ កំណត់ ចូល ភាព ធំ រដ្ឋ ដាក់ ពួក ក្រោម ឆ្នាំ សត្វ គ្រឿង ចំពោះ មើល ឈើ ដំណើរ ដី បុគ្គល

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.