អស់
- កិ មិនមាន, លែងមាន; មិនសល់, ឥតសេសសល់; ចប់; ស្រេច; ផុត; រលត់; សូន្យ ។ ល ។អស់ទ្រព្យ; អស់ប្រាក់ចាយ ។ អស់កម្ម រដោះបាប ។ អស់កម្មនឹងគ្នា លាកចិត្តលែងរាប់រកគ្នាជាគូស្រករតទៅទៀត ។ អស់កម្លាំង ថយឬស្បើយកម្លាំង ។ អស់កាស (ព. ប្រ. ) ខ្សត់ខ្សោយជាងពីដើម : ឡើងដៃអស់កាស ឡើងបុណ្យស័ក្ដិ ប៉ុន្តែថយខ្សោយទ្រព្យជាងពីមុន (ព. ទ. បុ. ) ។ អស់ក្បាច់ (ព. ប្រ. ) ទ័លគំនិតទ័លប្រាជ្ញា; ទ័លឧបាយត្រឹមប៉ុណ្ណោះ ។ អស់កើត លែងកើត, ធ្វើមិនកើត, មិនសម្រេច ។ អស់ក្បួន អស់ចំណេះ; អស់ពីចិត្ត ។ អស់ក្លាក់ (ព. សា. ) អស់កែទៅទៀតបាន; ដែលគេរកឧបាយស្ដីប្រដៅឬជួយជ្រោមជ្រែងតទៅទៀតពុំកើត : មនុស្សអស់ក្លាក់ ។ អស់ខុស លែងខុស ។ អស់ខ្យល់ ស្ងប់លែងមានខ្យល់ ។ ផុតរលត់ខ្យល់ដង្ហើម (ស្លាប់) ។ អស់គេ ឬ អស់ទាំងគេ គេទាំងឡាយ : អស់គេរាល់គ្នា, មិនដូចអស់ទាំងគេ ។ អស់ចង់ ឬ អស់ចំណង់ លែងចង់ឬលែងមានចំណង់; ពេញចំណង់ ។ អស់ចិត្ត ស្កប់ចិត្ត, ល្មមដល់ចិត្ត ។ អស់ចំណេះ ផុតការចេះ, លែងចេះតទៅទៀត : ធ្វើអស់ចំណេះប៉ុណ្ណឹងហើយ! ។ អស់ច្បាប់ ពេញច្បាប់, ត្រឹមត្រូវតាមច្បាប់; ពេញលក្ខណៈគ្រប់គ្រាន់ ។ អស់ជើង សព្វគ្រប់, គ្រប់គ្រាន់; ពេញល្បិច, ពេញបន្ទុក ។ អស់ជំនុំ (ព. បុ. ) ប្រជុំសេនាបតីអ្នកជំនុំសម្រេចការផែនដី (ច្រើនហៅ) : អស់លោកអស់ជំនុំ ឬ ព្រះបាទអស់ជំនុំ ( សព្វថ្ងៃនេះលើកលែងមិនប្រើ ) ។ អស់ជម្រើស ដែលសល់ពីគេជ្រើសសម្រាំងយកតែល្អៗអស់ទៅហើយ : របស់អស់ជម្រើស ។ មនុស្សអស់ជម្រើស មនុស្សមិនបានការ ។ អស់ដៃ អស់កម្លាំងដៃ ។ ព. ប្រ. ធ្វើទៅទៀតមិនកើត, ធ្វើលែងកើត ។ អស់ដៃអស់ជើង អស់កម្លាំងដៃជើង ។ ព. ប្រ. អស់ពីចិត្ត, អស់បែប, អស់យ៉ាង : នាំគ្នាប្រឹងឲ្យអស់ដៃអស់ជើង! ។ អស់តម្រិះ អស់គំនិតត្រិះរិះ, ត្រិះរិះតទៅទៀតមិនលេចឬមិនចេញគំនិត, ទ័លគំនិត ។ អស់ទំហឹង ពេញទំហឹង : ចោលអស់ទំហឹងដៃ។ អស់ទាំង ទាំងឡាយ : អស់ទាំងគេៗនៅជាសុខ ឯងរងទុក្ខ ឥតអ្នកណាជួយកើត! ; អស់ទាំងគេរាល់គ្នា ។ អស់នេះ ទាំងនេះ : កូនអស់នេះ, អ្នកអស់នេះ, របស់អស់នេះ ។ អស់នុ៎ះ ឬ អស់នោះ ទាំងនុ៎ះ, ទាំងហ្នឹង, អស់ហ្នឹង, ឬទាំងនោះ ។ អស់បែប គ្រប់បែប, ពេញបែប : ធ្វើឲ្យអស់បែប ។ អស់ពិស លែងមានពិស ។ ព. ប្រ. អស់អំណាច, អស់ពុតកំណាច ។ អស់ពីរួចពី : អស់ពីនុ៎ះនោះ រួចពីនុ៎ះហើយនោះទៀត ។ អស់យ៉ាង គ្រប់យ៉ាង គ្រប់បែប; សព្វគ្រប់; ក្រៃពេក, ណាស់, ពេកណាស់ : លេងឲ្យអស់យ៉ាង; ពិបាកអស់យ៉ាង; ឆ្ងាញ់អស់យ៉ាង ។ អស់រាជ្យ អស់ព្រះជន្ម (ក្សត្រិយ៍អស់ព្រះជន្ម) ។ ព. ប្រ. ពោធិ៍អស់រាជ្យ ដើមពោធិ៍តាយសាក (ចំពោះតែដើមពោធិ៍ដែលមានគេគោរព) ។ អស់រឿង គ្រប់សព្វ : អធិប្បាយឲ្យអស់រឿង ។ អស់លោក ពួកមន្ត្រី : រៀបកៅអីជូនអស់លោក ។ សព្ទអារក្សថា "បង់បត់, មេមត់, បិសាច, ខ្មោចអារក្ស" : អាស្រមអស់លោក, បន់អស់លោក, អស់លោកមកសណ្ឋិត។ អស់លោក-អ្នក លោកនិងអ្នកទាំងឡាយ : សូមអស់លោក-អ្នកអញ្ជើញទៅចួបជុំកុំខាន! ។ អស់សាច់ (ព. ប្រ. ) អស់ស្ដីថាកើត, លែងស្ដីប្រដៅកើត; អស់កែកើត ។ អស់ហើយ គ្មានហើយ, ឥតមានសេសសល់ឡើយ; សព្វគ្រប់ហើយ, ល្មមដល់ការហើយ; ស្រេចហើយ, ស្រេចបាច់ហើយ : អស់ហើយត្រឹមប៉ុណ្ណឹង ។ អស់ហ្នឹង ទាំងហ្នឹង, អស់នុះ : អ្នកអស់ហ្នឹង, ក្មេងអស់ហ្នឹង, របស់អស់ហ្នឹង ។ អស់អង្គ អស់ទាំងខ្លួន, សព្វសព៌ាង្គកាយ : ល្អអស់អង្គ, ឈឺអស់អង្គ (ច្រើនប្រើក្នុងកាព្យ) ។ អស់អថ៌ ឬ អស់អាថ៌ អស់សេចក្តី, អស់ដំណើរសេចក្តី; ដោយសព្វគ្រប់ : និយាយឲ្យអស់អថ៌ (ប្រើជា អស់អាថ៌សេចក្តីក៏មាន) ។ អស់អ្នក អ្នកទាំងអស់គ្នា : អស់អ្នករាល់គ្នាចាំស្ដាប់ខ្ញុំ! ។ ស្រ្តីព្រះស្នំ : ពួកអស់អ្នក; បងខ្ញុំគាត់មានកូនស្រីម្នាក់ធ្វើអស់អ្នក ។ អស់ឯង ឯងទាំងអស់គ្នា : អស់ឯងរាល់គ្នាកុំអាលទៅណា ចាំអាស្រ័យបាយសិន ។ ល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- អានិ (ព. វ. ) ពាក្យជាអាយតនិបាតប្រាប់សេចក្តីថា "ប្រព្រឹត្តទៅរហូត, លុះដល់, កំណត់ត្រឹម" គឺតាំងនៅឬប្រព្រឹត្តទៅក្នុងកាលមានកំណត់ត្រឹមប៉ុណ្ណោះៗនៅក្នុងស្រុកនោះអស់កាលយូរ; ដើរផ្លូវអស់មួយយប់មួយថ្ងៃ; ខ្ញុំបាទឈឺ ទៅទទួលទានដំណេកពេទ្យអស់បីខែ ទើបបានជា ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
សត្វ គ្រឿង ចំពោះ មើល ឈើ ដំណើរ ដី បុគ្គល ច្បាប់ ជាតិ ពេល ឥត ថ្ងៃ តូច វិញ វត្ថុ យ៉ាង អ្វី រក ជាង ទេ អំពី ឃើញ ប្រាក់
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.