ឥត
- និ មិន, ពុំ, អត់ : ឥតដឹង, ឥតបានឮ, ឥតដើមទុន ។ កុំប្រើពាក្យបដិសេធ ឥត, មិន, ពុំ, អត់ នេះជា ឥត– ក៏ទេ, មិន– ក៏ទេ ដូច្នេះឡើយ, ដូចជា ខ្ញុំឥតដែលបានឃើញរបស់នោះ សូម្បីតែម្ដងក៏ទេ ( ប្រើយ៉ាងនេះខុសទាំងស្រុង ព្រោះ ក៏ទេ ជាពាក្យបដិសេធដែរ ); បើប្រើជា ឥត–ទេ –ក៏ទេសោះ ដូច្នេះបាន, ដូចជា ខ្ញុំឥតដែលបានឃើញរបស់នោះទេ សូម្បីតែម្ដងក៏ទេសោះ ។ ពាក្យបដិសេធ ក៏ទេ សម្រាប់ប្រើតែជាមួយនឹងពាក្យ នឹង គឺ នឹង –ក៏ទេ, ត្រូវប្រើជា : ខ្ញុំនឹងដែលបានឃើញរបស់នោះ សូម្បីតែម្ដងក៏ទេ ។ គុ. ដែលមិនមាន : មនុស្សឥតគួរឥតសម, បុគ្គលឥតភ័ព្វ ។ ឥតកំណើត ដែលធ្វើអ្វីពុំកើត; ដែលគ្មានសេចក្ដីចម្រើន : មនុស្សឥតកំណើត ។ ឥតបីពុំមានអ្វី : ល្អឥតបីប្រៀប ( ប្រើជា ឥតបីបើ ក៏បានខ្លះ ) ។ ឥតបើ អត់បើ, ពុំមានអ្វី : ឥតបើមានហេតុទាស់ខុសអ្វីទេ; ឥតបើអ្វីទេ។
ពុំសមបើ, ពុំគួរបើ, មិនសមបីបើ; អត់បើអត់ : ឥតបើនាំឲ្យរវល់; ឥតបើយកខ្លួនទៅឲ្យគេប្រើលេងទទេដូច្នេះសោះ!។ ឥតបើគិត ដែលមានគំនិតខ្លីៗឬឥតគំនិត : មនុស្សឥតបើគិត ។ ឥតសព្ទឥតសារ ដែលចេះតែថាទៅៗតាមតែរួចពីមាត់, ដែលយកជាការពិតពុំបាន(ប្រើចំពោះតែវាចា) : សម្ដីឥតសព្ទឥតសារ ។ ឥតអង្គឺមាន ( មើលក្នុងពាក្យ អង្គឺ ) ។ ឥតអាក់ មិនដែលរអាក់រអួល, មិនដែលអាក់ខាន : ទៅមកឥតអាក់, ធ្វើការឥតអាក់ ។ ឥតអំពើ ដែលឥតធ្វើការអ្វី : ដើរលេងឥតអំពើ។
ឥតប្រយោជន៍ : ខំប្រឹងឥតអំពើ, ធ្វើការឥតអំពើ ។ ល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
ឆ្នាំ សត្វ គ្រឿង ចំពោះ មើល ឈើ ដំណើរ ដី បុគ្គល ច្បាប់ ជាតិ ពេល អស់ ថ្ងៃ តូច វិញ វត្ថុ យ៉ាង អ្វី រក ជាង ទេ អំពី ឃើញ
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.