ត
- ព្យញ្ជនៈទី ១ ក្នុងវគ្គទី ៤ ជាទន្តជៈ មានសំឡេងកើតត្រង់ប្រទល់ធ្មេញ, ជាសិថិល-អឃោសៈ សំ. បា. ថា តៈ , មានសំឡេងផ្សេងគ្នាអំពី ដ៎ៈ ឬ ត៎ៈ មុទ្ធជៈ, ភាសាខ្មែរថា ត....។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ភ្ជាប់, ភ្ជាប់គ្នាឲ្យវែងទៅទៀតតដៃដែលបាក់, តខ្សែដែលដាច់, តខ្សែឲ្យវែង, តហប់ផ្ទះ...។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិវិ ដែលជាលំដាប់ៗគ្នា, ដែលមានពីមួយទៅមួយ, ពីនេះទៅនោះឮតពីគេមក, ឮតៗគ្នា, នាំតៗគ្នាមក; ផ្លូវតគ្នា...។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិវិ តដៃ កិ. ប្រយុទ្ធតវិញ, តស៊ូមកវិញដោយដៃ ឬដោយគ្រឿងប្រហារ ។ តតប កិ. ឆ្លើយឆ្លងសងសម្ដី, ជជែកសងពាក្យសម្ដីរកខុសរកត្រូវ ។តតាំង កិ. ប្រណាំងប្រជែងសម្ដីដោយអាងភ័ស្តុតាង, តពាក្យសម្ដី ឬ តដំណើរសេចក្ដីដោយមានក្រយាតំណាំង ។ តតួ កិ. វិ. ដែលតស៊ូគ្នាតែមួយនិងមួយវាយតតួ, ចំបាប់តតួ; តែមួយនិងមួយឥតមានថែម : ដូរគោតតួ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិវិ តទល់ កិ. និយាយសើរើរកខុសរកត្រូវទល់មុខគ្នា, លើកទ័ពឬពួកកងទៅមកប្រឈមទល់គ្នា ។ តទៅ និ. រៀងទៅ, ដរាបទៅ ។ តពីនេះទៅ និ. រៀងពីនេះទៅ, តាំងពីនេះដរាបទៅ ។ តពីនោះមក និ. តាំងពីនោះរៀងមក ។ តមក និ. រៀងមក, ដរាបមក ។ តមាត់ ឬ តមាត់ពាក្យ កិ. ឆ្លើយឆ្លងសងសម្ដីមួយម៉ាត់ទៅមួយម៉ាត់មក, សងសម្ដីទៅវិញទៅមក ។ តយុទ្ធ កិ. ប្រយុទ្ធគ្នា, ច្បាំងគ្នា, ចូលប្រឡូកគ្នា ។ តវ៉ា កិ. ជជែកប្រកែកសើរើរកឲ្យឃើញពិតដោយមិនទាន់សុខចិត្ត, សើរើថែមទៀតឲ្យអស់ផ្លូវសេចក្ដី ។ តស៊ូ កិ. តទល់ស៊ូនឹងគ្នាចំពោះមុខ, ស៊ូប្ដូរផ្ដាច់មិនទាន់ព្រមចាញ់....។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
ឃ ង ច ឆ ជ ឈ ញ ដ ឋ ឌ ឍ ណ ថ ទ ធ ន ប ផ ព ភ ម យ រ ល
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.