Skip to content

ទ

  1. ព្យញ្ជនៈទី ៣ ក្នុងវគ្គទី ៤ ជាទន្តជៈ មានសំឡេងចេញត្រង់ប្រទល់ធ្មេញ ជាសិថិល-ឃោសៈ; សំ. បា. អ. ថ. ទៈ ផ្សេងគ្នាពីសំឡេង ឌៈ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. ន ប្រដាប់ធ្វើដោយឈើ, ឫស្សី ឬដោយស័ង្កសីជាដើម សម្រាប់រង,សម្រាប់បង្ហូរទឹក
    ទឹកហូរតាមទ; ផ្ទះភ្លោះ ៥ ខ្នងមានទ៤កន្លែង ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  3. ន ធ្នារទឹកភ្លៀងដែលធា្លក់ពីអាកាស
    ទនៃទឹកភ្លៀង (បា. ហៅ ឧទកធារ, ជលធារ "ធារទឹក, ទនៃទឹក")។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  4. ន ទ នេះជាសព្ទកំព្រា, ត្រូវសរសេរ ទ-ទឹក (ទនៃទឹក), កុំឲ្យច្រឡំនឹង ភ្លៀងទទឹក, សំពត់ទទឹក ។ ឧទាហរណ៍សម្រាប់ប្រើពាក្យ ទ និង ទរ
    ទស័ង្កសីនៅផ្ទះបាយវាធ្លុះលេចទឹក, ខ្ញុំអាល័យតែផ្សារ-ទ ឲ្យជិតឡើងវិញ, ស្រាប់តែឆ្មាមួយចូលទៅក្នុងផ្ទះបាយ ទរត្រីអាំងម៉ែអស់មួយតម្បុត, ម៉ែមិនទរឆ្មា, បែរជាទរខ្ញុំដែលកំពុងផ្សារ-ទធ្លុះឯណេះទៅវិញថា ខ្ញុំមិនជួយមើលត្រីអាំងឲ្យផង បណ្ដោយឲ្យឆ្មាទរអស់ (ម. ព. ទរ ទៀតផង) ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

ច ឆ ជ ឈ ញ ដ ឋ ឌ ឍ ណ ត ថ ធ ន ប ផ ព ភ ម យ រ ល វ ស

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.