ល
- ព្យព្ជានៈទី ២៨ តាមលំដាប់ពួកព្យព្ជានៈទាំង៣៣តួ, ជាព្យព្ជានៈទី៣ក្នុងសេសវគ្គឬអវគ្គ, ជាទន្តជៈ មានសំឡេងកើតត្រង់ប្រទល់ធ្មេញ ។ សម្រាប់ភាសាខ្មែរមានសំឡេង ២ យ៉ាងគឺ ល និង ល៉, ល ជាឃោសៈ, ល៉ ជាអឃោសៈ; សំ. បា. អ. ថ. លៈ ឬ ល៉ៈ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ល្បង, លងលឲ្យដឹង; កុំអាល ចាំលមើលសិន ! ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ជន្លល្បងមើលលកាប់ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ លលើកាប់ក្រោម កិ. វិ. ឬ គុ. ( ព. ប្រ. ) ដែលនិយាយលូកលរាវរកផ្លូវ រកទំនង ហាក់ដូចគេលើកគ្រឿងសស្ត្រាជន្លខាងលើឲ្យភ័ន្ដហើយលូកកាប់ខាងក្រោមនិយាយលលើកាប់ក្រោម; សម្ដី— ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ លលេង ល្បងលេង, ជន្លលេងនិយាយលលេង; សម្ដី— ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ លលែងៗ លហើយលែងៗហើយលរឿយៗ ។ ល ។ ព. ទ. បុ. យកកទៅលអន្ទាក់ ហុចទំនងឲ្យជាប់កុនជាប់ដំណើរ . . . ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
ត ថ ទ ធ ន ប ផ ព ភ ម យ រ វ ស ហ ឡ អ ខៗ ឆៗ ឆរ ជៅ ញន តង មៅ
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.