សូរ
[សូ]- ន ( សំ. ក្ល.; សំ. ស្វរ "សព្ទ, សំឡេង; ផ្លាស់ជើង វ ( ្វ ) ក្រោមតួ ស ជាស្រៈ ូ > សូ ; បា. សរ ) សព្ទ, សំឡេង; សំឡេងលាន់ឮសូរភ្លេង, សូរផ្គរ, សូរកាំភ្លើង, ឥតសូរ ។ សូរសព្ទ សូរសំឡេង ឬសំឡេងក្លៀវក្លា, សំឡេងខ្លាំង ។ សូរសព្ទសំនៀងនៃព្រះសម្មាសម្ពុទ្ធប្រកបដោយអង្គ៨ ហៅថា អដ្ឋង្គុបេតសរៈ ឬ អដ្ឋង្គិកសរៈ គឺ ១-ស្រឡះស្រឡំស្មើៗ; ២-ស្រទន់ពីរោះ; ៣-ឲ្យអ្នកស្ដាប់ងាយដឹងងាយយល់; ៤-គួរឲ្យអ្នកស្ដាប់ចង់ស្ដាប់មិនធុញទ្រាន់; ៥-ក្បោះក្បាយមិនស្អកស្អា; ៦-មានសូរនិគ្គហិតមូលក្រឡង់; ៧-មានសូរជ្រៅក្នុងទ្រូង; ៨-ក្រាងក្រអៅ ។ សូរសៀង ( ល. ស្យង, ស.ស្យើង, អ. ថ. ស៎ៀង "សំឡេង") សូរសំឡេងឬសំឡេងក្លៀវក្លា; ( រ. ស. ) : ព្រះសូរសៀង ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- គុ ( បា.; សំ. ឝូរ ) ក្លៀវក្លា, អង់អាច, ក្លាហាន, អាចហាន, ដែលមានចិត្តមុត, មោះមុត ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន អ្នកក្លៀវក្លា, អ្នកអង់អាច,... អ្នកចម្បាំង។ ( សំ. សូរ ) ព្រះអាទិត្យ ។ សូរចិត្ត ចិត្តក្លាហាន ។ សូរបុរស បុរសក្លៀវក្លា; អ្នកចម្បាំង ។ សូរពាក្យ ឬ—វាក្យ សម្ដីក្លៀវក្លា, សម្ដីក្អេងក្អាង; សម្ដីអ្នកក្លៀវក្លា ។ សូរភាព ភាពក្លៀវក្លា, សេចក្ដីអង់អាច ។ សូរយុទ្ធ ចម្បាំងក្លាខ្លាំង ។ សូរសីហនាទ សីហនាទដ៏ក្លៀវក្លា ។ ព. ប្រ. សព្ទបន្លឺឬកម្ទរឡើងដូចជាសម្រែកសីហៈក្លៀវក្លាព្រះរាជឱង្ការនូវព្រះបន្ទូលសូរសីហនាទ ( —សូរ៉ៈ— ) សំបុត្រប្រកាសរបស់ក្សត្រិយ៍ទ្រង់រាជ្យ ចេញឲ្យសាធារណជនដឹងគ្រប់គ្នា ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន សូរសៀង ( ស. ស្យើង អ. ថ. ស៎ៀង "សំឡេង" ) សំឡេងក្លៀវក្លា; ( រ. ស. )ព្រះសូរសៀង ។ សូរសេនា សេនាចិត្តមុត ។ ល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
បើ អនុវត្ត ជើង ដៃ ចាប់ គួរ ខ្មែរ វា ជាមួយ កាន់ ឯ អា ដែរ ខ្លះ បង្កើត តម្លៃ ផល ដឹង ទំនិញ កុំ រូប លើក ដើរ ប្រាស់
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.