Skip to content

អា

  1. បុ (ស. ល. អាយ អ. ថ. អាយ់) បុរិសសព្វនាម ជាពាក្យទាប ឥតគួរសម និយាយចំពោះទៅរកមនុស្សប្រុស ដែលជាក្មេងតូចឬមនុស្សតូចទាប, មនុស្សស្មើភាពដែលស្និទ្ធស្នាលនឹងគ្នាណាស់, ភឿន, ក្លើ ឬហៅ ចោរ, មនុស្សទោស, សត្វតិរច្ឆាន...
    អាណា ?, អានេះ, អានុះ, អាហ្នឹង, អានោះ, អាឯង; អាណុប, អានាង, អាតូច, អាច្រមក់, អាវ៉ា; អាង៉ែត, អាសម្លាញ់, អាភឿន, អាក្លើ; អាចោរ, អាចោរកំណាច; អាធ្លកសេះអ្នកមានល្បឿនស្មើគ្នានឹងអាខ្មៅសេះខ្ញុំដែរ ។ សុន្ទរោវាទ : យុវជនទាំងឡាយអើយ ! គួរអ្នកកុំហៅគ្នា "អា", គួរហៅគ្នាអ្នក ថា "បង" ថា "ប្អូន" (តាមបងតាមប្អូន) ឬហៅថា "នាយ" គឺ "នាយនេះ, នាយនោះ" ដូច្នេះវិញ ទើបឈ្មោះថាអ្នករាល់គ្នាជាមនុស្សសុភាព ត្រូវតាមក្រឹត្យដែលអ្នកបានរៀនមក ! ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. បុ អាមឹង ពាក្យទ្រគោះថា អា ហើយថែម មឹង ទៀតផង
    ធ្វើជាអ្នកសុភាពត្រូវកុំប្រើសម្ដីអាមឹង ឬ ឯងមឹងរកគ្នា (ម. ព. មឹង ផង) ។ ព. សា. អាអ្ហែង ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

ពីរ បើ អនុវត្ត ជើង ដៃ ចាប់ គួរ ខ្មែរ វា ជាមួយ កាន់ ឯ សូរ ដែរ ខ្លះ បង្កើត តម្លៃ ផល ដឹង ទំនិញ កុំ រូប លើក ដើរ

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.