Skip to content

លើក

  1. កិ យកពីក្រោមឡើងទៅលើ, យកពីទីទាបទៅទីខ្ពស់; យកពីទីមួយទៅទីដទៃ; ជ្រោងឡើង, ទ្រឡើង, ស្ទួយឡើង; គ្រាហ៍ឡើង; ធ្វើឲ្យខ្ពស់, ដាក់បំពេញឬពូនឲ្យខ្ពស់
    លើកអីវ៉ាន់ពីដីដាក់លើផ្ទះ; លើកដៃ; លើកបាយ; លើកមនុស្សឈឺ, លើកដី, លើកថ្នល់, លើកភ្លឺស្រែ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. កិ លើកយក នាំយក
    លើកយករឿងមកតំណាល ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  3. កិ លើករាសី ( ម. ព. រាសី ) ។ លើករឿង តែងរឿងប្រតិដ្ឋចេញពីគំនិតខ្លួន។ លើកល៉: (< លើក ។ ល ។ ) រំលងចោលខ្លះមិនឲ្យសព្វគ្រប់ : និយាយលើកល៉:។ លើកលែង ឈប់លែង; បដិសេធចោល; វៀរលែង ។ លើកលែងតែ វៀរលែងតែ
    លើកលែងតែមនុស្សពិការ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  4. កិ លើកសត្វ លើកគ្នាច្រើននាក់ចូលលុកព្រៃបង្អើលសត្វ ដើម្បីបាញ់ឬឲ្យជាប់ដោយនេសាទុបករណ៍ ។ លើកសព (—សប់ ) គាស់សព (ព. ខ្ព.; ព. សា. លើកខ្មោច) ។ លើកសពសំស្ការ ( លើកសពសង្ការ ) លើកសពសង្ខារ គឺគាស់សពហើយធ្វើឈាបនកិច្ច ( ព. ខ្ព.; ព. សា. លើកខ្មោចស្រោចឆ្អឹង ) ។ លើកស្លា លើកជំនូនធំជូនមាតាបិតាខាងស្រី ។ ល ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  5. កិ លើកកំណាព្យ តែងកាព្យ។ លើកកម្ពស់ អួតយកកម្ពស់
    និយាយលើកកម្ពស់; មនុស្សលើកកម្ពស់ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  6. កិ លើកខ្មោច គាស់ខ្មោច
    បុណ្យលើកខ្មោច (ព. សា. ); លើកខ្មោចស្រោចឆ្អឹង គាស់ខ្មោចហើយស្រោចទឹកលាងឆ្អឹង (ព. សា. ) ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  7. កិ លើកខ្លួន អួតខ្លួន, តម្កើងខ្លួន
    និយាយលើកខ្លួន; មនុស្ស— ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  8. កិ លើកគ្នា នាំគ្នាច្រើននាក់។ លើកចោល បោះចោល; ចោលមិនយកជាការ, ចោលលែងត្រូវការ ។ លើកជើង សរសើរ ឬ បញ្ជោរនាំឲ្យឡើងទឹកចិត្តឬឲ្យបានចិត្ត, ឲ្យលង់ឬឲ្យស៊ុនគំនិត
    និយាយលើកជើង ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  9. កិ លើកដាក់ លើកឲ្យអង្គុយ ហើយដាក់ផ្ដេកទៅវិញ
    ឈឺលើកដាក់ ( ឈឺធ្ងន់ក្រោកមិនរួច ) ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  10. កិ លើកតម្កើង ធ្វើឲ្យថ្កើង
    និយាយលើកកម្កើង ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  11. កិ លើកទ័ព នាំកងទ័ពចេញទៅឬត្រឡប់មក ។ លើកទុក បញ្ឈប់ទុក, ស្លេះទុក; លើកលែង ។ លើកទោស ពោលទោស។ លើកទោសចោល លែងប្រកាន់ទោស, បដិសេធទោស ។ លើកបំណន់ តាំងរៀបពិធីឬតាំងរបៀបបន់ស្រន់ ។ លើកមនុស្ស តម្កើងមនុស្ស
    ស្រុកលើកមនុស្ស ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  12. កិ លើកមុខ នាំឲ្យពេញមុខ, ឲ្យមានសេចក្ដីសរសើរ
    កូនលើកមុខឪពុកម្ដាយ, សិស្សលើកមុខគ្រូ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

ឯ អា សូរ ដែរ ខ្លះ បង្កើត តម្លៃ ផល ដឹង ទំនិញ កុំ រូប ដើរ ប្រាស់ សាច់ មាត់ កូន សព្ទ ចំនួន ពុំ ខុស ស្រុក ជន ទុក

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.