Skip to content

រូប

  1. ន ( សំ. បា. ) ធម្មជាតដែលប្រែប្រួលឬវិនាសដោយហេតុផ្សេងៗមានក្ដៅនិងត្រជាក់ជាដើម; អ្វីៗដែលប្រាកដដល់ភ្នែក; រាង; សណ្ឋាន, ទ្រង់, ទ្រង់ទ្រាយ; អង្គ, ខ្លួន, ខ្លួនប្រាណ; លំអ ។ ល ។
    រូបគេ, រូបយើង, រូបល្អ, រូបអាក្រក់; មនុស្សសត្វរាល់រូបសុទ្ធតែមិនទៀងដូចគ្នា ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. ន សម្រាប់ប្រើជាចុងចំនួន រាប់បព្វជិតឲ្យដឹងថាប៉ុន្មាន
    ភិក្ខុមួយរូប, សាមណេរពីររូប, តាបសមួយរូប, បរិព្វាជកច្រើនរូប ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  3. ន ពាក្យចុងចំនួនរាប់ មានទម្លាប់ឲ្យប្រើផ្សេងគ្នាតាមថ្នាក់បុគ្គលគឺ ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត, ពោធិសត្វ, ព្រហ្ម, ទេវតាស័ក្ដិធំ, ក្សត្រិយ៍; បព្វជិតអ្នកធំ ត្រូវប្រើពាក្យថា អង្គ គឺប្រើថា មួយអង្គ, ពីរអង្គ, . . . ច្រើនអង្គ; បព្វជិតធម្មតាឬសាមញ្ញថា រូប គឺប្រើថា មួយរូប, ពីររូប, . . . ច្រើនរូប; គ្រហស្ថក្រៅពីក្សត្រិយ៍ថា នាក់ គឺប្រើថា មួយនាក់ ឬ ម្នាក់, ពីរនាក់, . . . ច្រើននាក់ ។ រូបការ —ការក៍, —ការី ( រូប៉ៈ— ) អ្នកធ្វើរូប, ជាងគូរឬឆ្លាក់រូប; បើស្ត្រីជា រូបការិកា, រូបការិនី ។ រូបក្ខន្ធ ( រូបុ័ក-ខ័ន ) កងរូប, ប្រជុំរូប ។ រូបកល្យាណ ឬ រូបគុណ ( រូប៉ៈ— ) លំអរូប ។ រូបឆោម ( រូប— ) ទ្រង់ទ្រាយរូប ។ រូបឆោមលោមព័ណ៌ ទ្រង់ទ្រាយរូបនិងសម្បុររោម (សម្បុរស្បែក) ។ រូបជីវិនី, រូបាជីវា, រូបូបជិវិនី ( រូប៉ៈ—, រូប៉ា—, រូប៉ូប៉ៈ— ) ស្រីអ្នកចិញ្ចឹមជីវិតដោយសាររូប (ស្រីពេស្យា) ។ រូបជ្ឈាន ( រូបុ័ច-ឈាន ) ឈានដែលមានរូបធម៌ជាអារម្មណ៍ ( ម. ព. ឈាន ន. ) ។ រូបតាង ឬ —តំណាង ( រូប— ) រូបជំនួស ។ រូបថត ( រូប—) រូបដែលផ្ដិតចាកកញ្ចក់ថត ។ រូបធម៌ ( រូប៉ៈ-ធ័រ ) រូបទាំងពួង ។ រូបនាម ( រូប៉ៈ— ) រូបនិងនាម ( ព. អ. ) ។ នាមនាមដែលមានរូប ដូចយ៉ាងមនុស្ស, សត្វ, ដី, ទឹក ជាដើម ( ព. ផ្ទ. អរូបនាម ព. វ. ) ។ រូបផ័ន ( រូប៉ៈ— ) រូបព័ណ៌ ( ស. សរសេរ រូបពររណ អ. ថ. រូប៉ៈផ័ន ) ។ រូបព័ណ៌ ( រូប៉ៈព័រ; សំ. រូប + វណ៌; បា. រូប + វណ្ណ ) សម្បុររូបឬរូបរាងនិងសម្បុរ, លក្ខណៈរបស់រូប ។ រូបព្រហ្ម ( រូបប៉ៈព្រំ ) ព្រហ្មមានរូប, ព្រហ្មដែលកើតក្នុងរូបភព ( ព. ផ្ទ. អរូបព្រហ្ម ) ។ រូបភព ( រូប៉ៈភប់ ) កន្លែងកើតនៃព្រហ្ម ( ព. ផ្ទ. អរូបភព ) ។ រូបភាព ( រូប-ភាប ) រូបវិចិត្រដោយព័ណ៌; បែបរូបផ្សេងៗ ( ម. ព. ភាព ផង ) ។ រូបរាង ( រូប— ) សណ្ឋានរបស់រូប ។ រូបវិបរិយាយ ឬ —វិបរ្យាយ ( រូប៉ៈវិប៉ៈ រ៉ិយ៉ាយ ឬ—រិបុ័រ-យ៉ាយ ) ការកាឡារូប, ការប្លែងរូប, ផ្លាស់រូប ។ រូបសណ្ឋាន ( រូប៉ៈ— ឬ រូប— ) ទ្រង់ទ្រាយរបស់រូប ។ រូបសម្ប័ទ ឬ —សម្បទា ( រូប៉ៈសំប័ត ឬ —ស័ម-ប៉ៈទា ) ដំណើរមានរូបសមរម្យ, មានរូបល្អ; ការបរិបូណ៌ដោយលំអ ។ រូបសម្បន្ន (រូប៉ៈសំប័ន) ដែលប្រកបដោយលំអនៃរូប ។ រូបសិទ្ធិ (រូប៉ៈសិត-ធិ) ការសម្រេចរូប គឺការផ្សំតួសព្ទតន្តិភាសា ដូចយ៉ាងភាសាបាលីឬសំស្ក្រឹតសម្រេចដោយវិភត្តិនិងបច្ច័យជាដើម ( ព. វ. ) ។ រូបសាក ឬ —សំណាក ( រូប— ) រូបដែលចម្លងយកបែបពីរូបដទៃ មានសណ្ឋានដូចរូបដើម ។ រូបស្បាត ( រូប— ) លក្ខណៈ, ទ្រង់ទ្រាយ, លំនាំរបស់រូប ។ រូបអារក្ស ( រូប-អារ៉ាក់ ) មនុស្សអ្នកជាន់អារក្ស ។ ល ។ រូបាជីព ( រូប៉ាជីប; < រូប + អាជីវ, វ > ព ) ការចិញ្ចឹមជីវិតដោយសាររូប គឺមុខរបររបស់ស្រីពេស្យា ។ រូបារម្មណ៍ ( រូប៉ារ៉ម់; បា. < រូប + អារម្មណ ) អារម្មណ៍គឺរូប; រូបជាអារម្មណ៍, អារម្មណ៍ដែលអាស្រ័យរូប ។ រូបាទ្យារម្មណ៍ ( រូប៉ាទ្យារ៉ម់; បា. < រូប + អាទិ > អាទ្យ + អារម្មណ ) អារម្មណ៍មានរូបជាដើម ។ រូបាវចរ ( រូប៉ាវ៉ៈចៈរៈ ឬ —ច; បា. < រូប + អវចរ ) ចិត្តដែលត្រាច់រង្គាត់ ឬអន្ទោលទៅក្នុងរូបភព . . . ។ រូបាវចរភូមិ (រូប៉ាវៈចៈរៈភូម; បា. < រូប + អវចរ + ភូមិ ) ភូមិរបស់រូបាវចរ ( ម. ព. ភូមិ ផង ) ។ ល ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

កាន់ ឯ អា សូរ ដែរ ខ្លះ បង្កើត តម្លៃ ផល ដឹង ទំនិញ កុំ លើក ដើរ ប្រាស់ សាច់ មាត់ កូន សព្ទ ចំនួន ពុំ ខុស ស្រុក ជន

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.