ដើរ
- កិ សម្រេចឥរិយាបថ ១ ផ្សេងអំពីឥរិយាបថ៣គឺ ឈរ, អង្គុយ, ដេក, គឺលើកជើងឈានទៅដើរទៅ, ដើរមក ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ កម្រើកដោយកម្លាំងផ្សេងៗ មានចំហាយក្ដៅជាដើមគ្រឿងចក្រដើរ, ម៉ាស៊ីនដើរស្រួល, នាឡិកានេះដើររហ័សណាស់ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ប្រព្រឹត្តទៅការរបស់យើងឥឡូវដើរស្រួលជាងពីដើម ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ កាន់ការដោយគ្រឿងដឹកនាំផ្សេងៗដើរទូក, ដើរកប៉ាល់ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ទទួលភារៈដឹកនាំគ្រឿងផ្ទុកឬមនុស្សអ្នកជិះទៅមកផ្លូវនុ៎ះមានរថយន្ដដើរឥតអាក់ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ចែកឋាន ( ស្លាប់ ) ក៏ហៅដើរបានដែរ ( ពាក្យរាបសាសម្រាប់ប្រជាជនសាមញ្ញ )បើតាមការសង្កេតមើលដង្ហើមរបស់គាត់ ឃើញថាគាត់មុខជានឹងដើរ ក្នុងពេលឆាប់ៗ នេះហើយ ។ ល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
អា សូរ ដែរ ខ្លះ បង្កើត តម្លៃ ផល ដឹង ទំនិញ កុំ រូប លើក ប្រាស់ សាច់ មាត់ កូន សព្ទ ចំនួន ពុំ ខុស ស្រុក ជន ទុក សំដៅ
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.