Skip to content

គឺ

  1. និ ពាក្យសម្រាប់និយាយខៃពាក្យ ខៃសេចក្ដីដែលមានន័យមានទំនងស្មើគ្នា ដើម្បីឲ្យច្បាស់
    សម្រាន្តគឺដេក, មិនចាំគឺភ្លេច, មិនល្អគឺអាក្រក់, មិនចេះគឺល្ងង់ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. និ ប្រាប់ដំណើរសម្រេចអំពើរបស់អ្នកធ្វើ មានសេចក្ដីថាដែល
    ការនុ៎ះគឺខ្ញុំធ្វើ ( =ការនុ៎ះដែលខ្ញុំធ្វើ ) ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  3. និ សម្រាប់និយាយសរុប, ប្រមូលអ្វីៗដែលរួបរួម រាយឈ្មោះឲ្យឃើញតាមចំនួន
    ឥរិយាបថមាន ៤ យ៉ាងគឺ ដើរ, ឈរ, អង្គុយ, ដេក; បើមិនប្រើពាក្យថា គឺ នឹងប្រើសរសេរគ្រឿងសំគាល់ ( : ) នេះជាជំនួសក៏បាន, ដូច្នេះ ឥរិយាបថមាន ៤ : ដើរ, ឈរ, អង្គុយ, ដេក, មានសេចក្ដីដូចគ្នានឹងពាក្យ គឺ ដែរ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  4. ន (យ.) រង្វាស់សម្រាប់វាស់ឧស បណ្ដោយ ១៦ ម៉ែត្រ ទទឹង ១ ម៉ែត្រ កំពស់ ១ ម៉ែត្រ
    ឧស ១ គឺ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  5. ន ភ័ស្តុតាងដែលមែន, ប្រាកដ, ជាក់
    ដូចមានខ្លួនឈ្មោះនោះនៅជាគឺស្រាប់, សឹងមានឪពុកខ្ញុំជាគឺ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

ហើយ ពី នៅ ទៅ មិន ធ្វើ របស់ អ្នក តាម ប្រើ ត្រូវ នឹង សម្រាប់ ថា នេះ បា ពាក្យ គ្នា ដូច លើ សំ ទី ដើម ខាង

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.