នឹង
- កិនុ ពាក្យជាកិរិយានុគ្រោះសម្រាប់និយាយនាំមុខកិរិយាសព្ទប្រាប់អនាគតកាលទៅខាងមុខថា មុខជា, ប្រាកដជា, គង់, គង់តែស្អែកនឹងទៅផ្ទះអ្នក, យើងគង់តែនឹងបានចួបគ្នាទៀតក្នុងថ្ងៃណាមួយពុំខាន ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិវិ ស្ងៀម, ជើយ, មិនកម្រើកអង្គុយនឹងថ្កល់ គឺអង្គុយនឹងដូចគេថ្កល់ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិវិ មិនប្រែប្រួល, មិនឡើងមិនចុះ, នៅដូចដែលជំងឺនុ៎ះនៅនឹង ។ ទឹកនឹងគឺទឹកដែលមិនឡើងមិនស្រកឬមិនហូរ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- អានិ ពាក្យប្រាប់ដំណើរសម្រេចនូវអំពើ, សម្រាប់ប្រើនិយាយនាំមុខនាមស័ព្ទ មានន័យថា ដោយ; ជាមួយ, ដោយសារ; ឰដ៏, នៅត្រង់ដួសសម្លនឹងវែក, ដាំបាយនឹងឆ្នាំង, កាប់ឈើនឹងប៉ូវថៅ គឺដួសសម្លដោយវែក, ដាំបាយដោយឆ្នាំង, កាប់ឈើដោយប៉ូវថៅ; ទៅនឹងខ្ញុំ, នៅនឹងគេ, ដេកនឹងគេ, ស៊ីនឹងគេ គឺទៅជាមួយនឹងខ្ញុំ, នៅជាមួយនឹងគេ, ដេកដោយសារគេ, ស៊ីដោយសារគេ; ព្យួរអាវនឹងដៃកែវ, បោះដែកគោលនឹងជញ្ជាំង គឺព្យួរអាវឰដ៏ដៃកែវ, បោះដែកគោលនៅត្រង់ជញ្ជាំង ។ ល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- អានិ ជា អកថិតកម្ម គឺកម្មរងបន្ទាប់ពី អា. និ. ជា កថិតកម្ម ដែលនិយាយថា នូវ គឺ នូវ ជាទី១ នឹង ជាទី២ ដើម្បីកុំឲ្យថា នូវ ទាំង២ដងពីម្សិលមិញ គេបាននិយាយនូវពាក្យនេះនឹងខ្ញុំថា... ( ពីម្សិលមិញ គេបាននិយាយនឹងខ្ញុំថា... ) ។ ធៀបនឹងបាលីថា ហិយ្យោ សោ មំ ឯតទវោច ( ប្រែដូចឧទាហរណ៍ខាងលើ ) ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
មួយ ហើយ ពី នៅ ទៅ មិន ធ្វើ របស់ អ្នក តាម ប្រើ ត្រូវ គឺ សម្រាប់ ថា នេះ បា ពាក្យ គ្នា ដូច លើ សំ ទី ដើម
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.