ហ
- ព្យញ្ជនៈទី៣១តាមលំដាប់ពួកព្យញ្ជនៈ៣៣តួ, ជាព្យញ្ជនៈទី៦ក្នុងសេសវគ្គឬអវគ្គសម្រាប់ប្រើក្នុងភាសាសំស្ក្រឹត, បាលីនិងភាសាខ្មែរ, ជាកណ្ឋជៈ មានសំឡេងកើតក្នុងក។ តាមរបៀបព្យញ្ជនៈសម្រាប់ភាសាសំស្ក្រឹតជាព្យញ្ជនៈទី៨ក្នុងអវគ្គ ។ តួ ហ នេះខ្មែរប្រើសំឡេងជាពីរគឺ ហ និង ហ៊ ។ ខ្មែរប្រើផ្សំ ហ រួមជាមួយនឹងព្យញ្ជនៈឯទៀតបានតាមគួរដល់ការផ្សំប្រើគឺ ណ, ន, ម, ល,វ ផ្សំជា ណ្ហ, ហ្ន,ហ្ម, ល្ហ, ហ្ល, ហ្វ។ ណ្ហ និង ល្ហ ចេញសំឡេងជាមួយនឹង ណ, ល ដូចជា ណ្ហើយ, ណ្ហើយចុះ, ផ្លែល្ហុង, ស្វាយល្ហួតជាដើម។ ហ្ន គ្រាន់តែនាំតួ ន ឱ្យមានសំឡេងខ្ពស់ខុសពីប្រក្រតីដើម : អ្វីហ្ន! អ្នកណាហ្ន!។ កាលបើឱ្យ ហ្ន មានសំឡេងខ្ពស់ស្រួចឡើងទៀត ត្រូវដាក់កាកបាទ(+)នេះពីលើផង : អ្វីហ្ន៎!, អើហ្ន៎!, ល្អណាស់ហ្ន៎!។ ហ្នឹងហើយ, មិនមែនហ្នឹងទេ មានសំឡេងចុះក្រោមមកខាងបំពង់ក។ ហ្ម មិនប្រើសំឡេងខ្ពស់ទេ គ្រាន់តែនាំ ម ឱ្យមានសំឡេងជា ម៉ មិនបាច់ដាក់មូសិកទន្ត(៉)នេះប៉ុណ្ណោះ, ដូចជា ពេទ្យហ្ម, ហ្មដំរី, ចុតហ្មាយ, ហ្មត់ចត់ ជាដើម។ ហ្ល ក៏ដែរ គ្រាន់តែនាំ ល ឱ្យជា ល៉ ប៉ុណ្ណោះ, ដូចជា ហ្លួង, ទាំងហ្លាយ...។ ហ្វ មានសំឡេងដូចអក្សរ F បារាំងសែស, ដូចជា ហ្វឹកហ្វឺន, ហ្វឹកហាត់, ហ្វូងគោ . . . , ឬភាសាបរទេស, ដូចជា ហ្វ្រង្ក Franc (ប្រាក់ហ្រ្វង្ក), អាហ្វ្រិគ Afrique . . .។ ហ អាចឱ្យប្រើដាក់ពីលើឬដាក់ពីក្រោមតួអក្សរឯទៀត បំបែរសំឡេងក៏បាន, ដូចជា អ្ហ, អ្ហ៊, ឧទាហរណ៍ : នែអ្ហឺប្រយ័ត្នភ្លើងអ្ហឺ!; អាអ្ហែង( អាឯង ); អ្ហែ: អីអ៊ីចុះ! ( នែ : អីអ៊ីចុះ ); មិនទៅទេអ្ហ៊ៃ? ( មិនទៅទេឬ? ) . . . ។ ផ្សំជាមួយនឹងអក្សរឯទៀតក្រៅពីខាងលើនេះក៏បាន, ដូចជា ស្ហែហ្វChef "នាយ" ម៉ាស៊្ហីន Machine "គ្រឿងយន្ត"; គ្ហារ ឬហ្គ៊ារ Gare "ស្ថានីយ៍អយស្ម័យយាន(រ៉ា)"; គ្ហោម ឬហ្គោម Gomme "ជ័រលុប"...។ បុរសឈ្មោះ ហ្សង់ Jean; ស្ត្រីឈ្មោះ ហ្សាន Jeanne, ហ្សាន'ដារក៍ Jeanne D'are។ ល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
ធ ន ប ផ ព ភ ម យ រ ល វ ស ឡ អ ខៗ ឆៗ ឆរ ជៅ ញន តង មៅ ឫត វង វឺ
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.