Skip to content

វ

[ស. វ្ច អ. ថ. វ៉]
  1. ព្យញ្ជនៈទី ២៩ តាមលំដាប់ពួកព្យញ្ជនៈទាំង ៣៣ តួ, ជាព្យញ្ជនៈទី ៤ ក្នុងសេសវគ្គឬអវគ្គ, ជាទន្តោដ្ឋជៈ មានសំឡេងកើតត្រង់ប្រទល់ធ្មេញនិងរឹមបបូរមាត់, ជាឃោសៈខាងអវគ្គ; មានបែបវេយ្យាករណ៍ឲ្យផ្លាស់ជា ព បានតាមគួរដល់ការប្រកប, ដូចជា
    ទសវិធ > ទសពិធ, បវិត្រ > បពិត្រ, វណ៌ > ពណ៌, អត្តភាវ> អត្តភាព ជាដើម ។ តួ វ នេះខ្មែរប្រើសំឡេងជាពីរ គឺ វ និង វ៉ ទាំងមានសំឡេងដោយអំណាចព្យញ្ជនៈអឃោស សង្កត់ឲ្យជា វ៉ ផង ដូចជា កង្វារ, តង្វាយ, សង្វាត ជាដើម ។ សំ. បា. អានថា វៈ ឬ វ៉: ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. ន យានមួយប្រភេទ មានគ្រែ, ដងស្នែង, ដំបូល សម្រាប់ឥស្សរជនថ្នាក់ខ្ពស់ជិះ មានមនុស្សសែង
    គង់លើ-វ , ជិះវ ( មានប្រើច្រើនតែក្នុងសម័យពីដើម ); រ. ស. ព្រះវ វធម្មតា; (ព្រះសិវិកា ឬ ព្រះទីន័ងសិវិកាវមានក្បាច់រចនាវិចិត្រ ) ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

ថ ទ ធ ន ប ផ ព ភ ម យ រ ល ស ហ ឡ អ ខៗ ឆៗ ឆរ ជៅ ញន តង មៅ ឫត

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.