Skip to content

ស

  1. ព្យញ្ជនៈ ទី ៣០ តាមលំដាប់ពួកព្យញ្ជនៈទាំង ៣៣ តួ, ជាព្យញ្ជនៈទី ៥ ក្នុងសេសវគ្គ ឬ អវគ្គ សម្រាប់ប្រើក្នុងភាសាបាលីនិងភាសាខ្មែរ, ជាទន្តជៈ មានសំឡេងកើតត្រង់ប្រទល់ធ្មេញ ។ តាមរបៀបព្យញ្ជនៈសម្រាប់ប្រើក្នុងភាសាសំស្ក្រឹតក្នុងសេសវគ្គ រៀងអក្សរ ឝ ( ស-គ ) ជាតាលុជៈ ត្រង់ទី ៥, ឞ ( ស-ប ) ជាមុទ្ធជៈត្រង់ទី ៦, ស ( ស-ល ) ជាទន្តជៈ ត្រង់ទី ៧ ( រៀងជា យ រ ល វ ឝ ឞ ស ) តួ ស នេះមានសំឡេង ជាពីរគឺ ស និង ស៊ ។ សំ. បា. អ. ថ. ស : ជាអឃោសៈ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. គុ ដែលមានសម្បុរដូចសំឡីកប្បាស
    ព័ណ៌ស, សំពត់ស ។ សក្បុស សណាស់ ។ សត្រសុស សម៉ដ្ឋប៉ផូរ, សផូរផង់ ។ សក្លឹង សស្អាត។សស្គុស សត្រសោល,សបរិសុទ្ធ ។ សស្ងាច សភ្លឺមើលទៅឃើញស្ងាច ។ ល ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  3. កិ ចាក់បុះព្រាវដោយស្ន
    សត្រី ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  4. កិ ព. ប្រ. សរកឲ្យឃើញ សង្កេតរកព្រាវៗ ដោយស្មានៗ ឲ្យឃើញ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  5. កិ សម្ដែងអាការឲ្យឃើញច្បាស់, បញ្ចេញបែបឲ្យឃើញជាក់
    សសេចក្ដី, សហេតុ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  6. កិ ហែកកេរិ៍្ត
    សកេរិ៍្ត ឬ សកេរិ៍្តសគល់ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  7. កិ ព. ទ. បុ. សម្ដីសជាតិ មារយាទសត្រកូល សំនៀងភាសា សប្រាប់ឲ្យគេស្គាល់ជាតិឫកពាមារយាទ សម្រាប់ឲ្យគេស្គាល់ពូជត្រកូល ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

ទ ធ ន ប ផ ព ភ ម យ រ ល វ ហ ឡ អ ខៗ ឆៗ ឆរ ជៅ ញន តង មៅ ឫត វង

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.